郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទនៃអ្នកសម្របសម្រួលប្រទេស BRICS ឆ្នាំ២០២២លើកទីពីរបានប្រារព្ធធ្វើ ប្រទេសចិនរំពឹងទុកចាប់ដៃគ្នាជាមួយបណ្តាភាគីនានាដើម្បីរួមគ្នាទប់ទល់នឹងការប្រឈមថ្មី

2022-04-14 10:12:43 cri

     ពីថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​មេសា សន្និសីទ​នៃ​អ្នក​សម្របសម្រួល​ប្រទេស BRICS ឆ្នាំ​២០២២​លើក​ទីពីរ​បាន​ប្រារព្ធ​ធ្វើតាម​ប្រព័ន្ធ​វីដេអូ ។ បន្ទាប់​ពីបញ្ចប់​សន្និសីទ លោក Ma Zhaoxu អ្នក​សម្របសម្រួល​កិច្ច​ការ​ប្រទេស BRICS និង​ជា​អនុរដ្ឋមន្ត្រី​ការ​បរទេសចិន​បាន​ផ្តល់​បទសម្ភាសន៍​ជា​មួយប្រព័ន្ធសារព័ត៌មាន​ ដោយបាន​ឧទេ្ទសនាមពី​សភាពការណ៍​ពាក់ព័ន្ធ ។

      លោក Ma Zhaoxu បាន​ថ្លែង​ថា ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ កិច្ច​សហប្រតិបតិ្តការ​នៃប្រទេស BRICS អាច​ទទួល​បាន​សមិទ្ធផល​អី្វ វាមិន​គ្រាន់​តែ​មាន​សារសំខាន់​ដល់​ប្រទេស BRICS ប៉ុណ្ណោះទេ ថែម​ទាំង​ក៏នឹង​ជះឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​និង​រយៈពេល​យូរ​ដល់​សន្តិភាព​និង​ដំណើរអភិវឌ្ឍន៍​របស់​ពិភពលោក​ផង​ដែរ ។ ​ ប្រទេស​ចិន​រំពឹង​ទុករួម​​សហការ​​ជា​មួយ​រដ្ឋសមាជិក​ផ្សេង​ទៀត​នៃ​ប្រទេស BRICS ក្តាប់​ជាប់​កាលានុវត្តភាព​អភិវឌ្ឍន៍​ថ្មី ធ្វើ​ការងារ​ជុំវិញ​ប្រធានបទ​“​បង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​ដ៏មាន​គុណភាពខ្ពស់ រួម​គ្នា​កសាង​យុគសម័យ​ថ្មី​នៃ​ការ​​អភិវឌ្ឍ​ជា​សកល” ក្នុង​ន័យ​ចាប់ដៃ​គ្នា​ទប់ទល់នឹង​ការ​ប្រឈម​និង​ហានិភ័យ​ថ្មី សម្រេច​បាន​នូវ​ការ​អភិវឌ្ឍន៍​ជា​សកល​ដែលកាន់តែ​មាន​កម្លាំង បៃតងនិង​រឹងមាំ តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​ដែល​កាន់​តែ​មានភាព​គ្រប់​ជ្រុង​ជ្រោយ ជិត​ស្និទ្ធ ជាក់ស្តែង​និង​បរិយាប័ន្ន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស