孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការបើចំហដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន

2022-04-14 17:13:47 cri

#CCFR Comment#បទវិភាគ៖ ការបើចំហដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន_fororder_VCG111377526954

#CCFR Comment#បទវិភាគ៖ ការបើចំហដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន_fororder_VCG111377526979

       ទ្វារសម្រាប់​ការបើកទូលាយ​របស់ប្រទេសចិននឹង​មិនបិទឡើយ​ នឹងបើកទូលាយ​កាន់តែខ្លាំងឡើង។​  ​នេះជាពាក្យសន្យាយ៉ាង​ម៉ឺងម៉ាត់និង​ឧឡារិករបស់​ប្រទេសចិន​ចំពោះពិភពលោក​ ​ ។   បួនឆ្នាំកន្លង​មកនេះ  ​ការកសាង​និងអភិវឌ្ឍ​កំពង់ផែពាណិជ្ជកម្ម​សេរីហៃណាន​ បានក្លាយទៅ​ជាគំរូមួយដែល​ប្រទេសចិន​គោរពពាក្យសន្យា ។​​

     ពេលថ្មីៗនេះ  ​លោកXiJinping    ​ប្រធានរដ្ឋចិន​ដែលបានចុះ​ទៅត្រួតពិនិត្យ​ការងារនៅ​ខេត្តហៃណា​នប្រទេសចិន​បានមកដល់​តំបន់អភិវឌ្ឍន៍​សេដ្ឋកិច្ចYang ​Puដើម្បីយល់ដឹង​ពីសភាពការណ៍ ​ដូចជា​ការវិវឌ្ឍរីកចំរើននៃ​តំបន់អភិវឌ្ឍន៍​សេដ្ឋកិច្ចYang ​Pu​និង​ការកសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរីដែល​ប្រកបដោយ​លក្ខណៈពិសេស​ប្រទេសចិនជាដើម​។ថ្ងៃដដែល​  តាមទិន្នន័យ​ដែល​អគ្គនា​យកដ្ឋានគយ​ចិនបាន​ប្រកាសបង្ហាញ​អោយឃើញថា​ ទំហំពាណិជ្ជកម្ម​សរុបខាង​ការនាំចេញនាំចូល​របស់ខេត្ត​ហៃណាន ​បានកើនឡើង​ពី៧០២៨០លានយាន់​ប្រាក់ចិននៅឆ្នាំ២០១៧​ដល់១៤៧៦៨០​លានយាន់ប្រាក់​ចិននៅឆ្នាំ២០២១ ​ គិតជា​មធ្យមក្នុង​មួយឆ្នាំៗបានកើនឡើង​២០.៤ភាគរយ ​ ល្បឿនកំណើន​ប្រចាំឆ្នាំជា​មធ្យម លឿនជាងទូទាំង​ប្រទេសចិន ​១១.៥ភាគរយ​  ដែលកាន់​លំដាប់ថ្នាក់ទី២ ។​  នេះជាភស្តុតាងនៃ​ភាពរស់រវើសនៃកំពង់​ផែពាណិជ្ជកម្ម​សេរីហៃណាន ។

      នៅថ្ងៃទី១៣ខែ​មេសាឆ្នាំ២០១៨​  កំពង់ផែពាណិជ្ជកម្ម​សេរីដ៏មាន​លក្ខណៈពិសេស​ប្រទេសចិនបាន​បង្កើតឡើង​នៅហៃណាន​។ បួនឆ្នាំកន្លង​មកនេះ ​ ក្រោម​គោលនយោបាយ​រួចពន្ធរបស់​កំពង់ផែពាណិជ្ជកម្ម​សេរីហៃណាន ​ទំហំសរុបខាង​ការនាំចូល​ ​លើសពី៧ពាន់​លានយាន់ប្រាក់ចិន ​ ល្បឿកំណើនប្រចាំ​ឆ្នាំជាមធ្យមនៃ​ការប្រើសប្រាស់​ទុនបរទេស​ជាក់ស្តែង ​គឺ៧៩.៤ភាគរយ  ​ហើយបាន​អនុវត្តគោលនយោបាយ​នៃកំពង់ផែ​ពាណិជ្ជកម្ម​សេរីជាង១រយ​៥០ប្រការ  ​សមិទ្ធផល​កសាងជាក់ស្តែង​ទាំងនេះ ជា​សាក្សីនៃ​ការប្តេជ្ញាចិត្ត​បើកចំហ​កាន់តែទូលំទូលាយ​របស់ប្រទេសចិន ​និង​ការខិតខំទទួលផលឈ្នះៗ​ជាមួយពិភពលោក ។ ​

  ​ដល់ឆ្នាំ២០២៥ ​ នឹងបង្កើត​ជាជំហានដំបូង​នូវប្រព័ន្ធ​គោលនយោ​បាយ​កំពង់ផែ​ពាណិជ្ជកម្ម​សេរីដែល​មានកិច្ចសម្រួល​និងសេរីភាពនៃ​ពាណិជ្ជកម្ម ​ និងកិច្ចសម្រួល​និងសេរីភាព​នៃ​ការវិនិយោគ​ជាចំណុច​សំខាន់ ។​ ដល់ឆ្នាំ​២០៣៥  ប្រព័ន្ធ​គោលនយោបាយ​និងទម្រង់​ដំណើរការនៃ​កំពង់ផែ​ពាណិជ្ជកម្មសេរី​កាន់តែមាន​ភាពចាស់ទុំ   ។​    ដល់​ពាក់កណ្តាល​សតវត្សរ៍នេះ​  នឹងកសាង​កំពង់ផែ​ពាណិជ្ជកម្មសេរី​កំរិតខ្ពស់​ដែលមាន​កម្លាំងឥទ្ធិពល​អន្តរជាតិខ្លាំង​បង្គួរ​ដោយគ្រប់​ជ្រុងជ្រោយ ​ នេះជាផែនទី​បង្ហាញផ្លូវក្នុង​ការកសាង​កំពង់ផែ​ពាណិជ្ជកម្មសេរី​ហៃណានដែល​គូរប្លង់យ៉ាង​ច្បាស់លាស់ ។

​     ជាការពិត ​ ពិភពលោក​ទទួលបាន​អត្ថប្រយោជន៍ពី​ក្នុងការកសាង​កំពង់ផែពាណិជ្ជកម្ម​សេរីហៃណាន​ក្នុងបួនឆ្នាំ​កន្លងមក​នេះហើយ​។ ឧទាហរណ៍ ​ដូចជាគោលនយោបាយ​រួចពន្ធ ក៏បាន​ធ្វើអោយ​សហគ្រាសជាច្រើន​ទទួលបាន​ផលប្រយោជន៍​ផងដែរ​ ។

        រហតូដល់ចុង​ខែមីនាឆ្នាំ២០២២​  ក្រោយ​គោលនយោបាយ​រួចពន្ធរបស់​កំពង់ផែ​ពាណិជ្ជកម្មសេរី​ហៃណាន ​ ទំហំសរុប​ខាងការនាំចូល​បានលើសពី​៧ពាន់លាន​យាន់ប្រាក់ចិន ​ ពាក់ព័ន្ធដល់​ផលិតផល​គ្រប់ប្រភេទ ​ដូចជាទូក  ​ឡាន យន្តហោះ​និងគ្រឿងបរិក្ខារ​ផលិតកម្មជាដើម​។

      ស្របពេល​កិច្ចព្រមព្រៀង​ស្តីពីទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុង​តំបន់ ​​(RCEP)ចូល​ជាធរមាននៅ​ថ្ងៃទី១ខែមករា​ឆ្នាំ២០២២​  កំពង់ផែ​ពាណិជ្ជកម្ម​សេរីហៃណាន​បានទទួល​ឳកាសអភិវឌ្ឍន៍ថ្មី​។ អាច​ព្យាករណ៍បានថា​  ពីខេត្តហៃណាន​ដល់ទូទាំង​ប្រទេសចិន ​ ការបើកចំហជុំថ្មី​មួយដែល​មានកំរិត​កាន់តែខ្ពស់ ​និងធ្វើអោយ​ពិភពលោក​ចែករំលែកឳកាស​ប្រទេសចិន​កាន់តែ​ច្រើន   ​ក៏ដូចជា​បំពេញ​បន្ថែមកម្លាំង​ចលករជាបន្ទាន់​ដល់ការងើប​ឡើងវិញនៃ​សេដ្ឋកិច្ចពិភពលោក​ផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស