魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយចិនថ្លែងថា ត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវបានឡើងដល់ ២.៩៣ ទ្រីលានប្រាក់យាន់ចិន

2022-04-14 10:53:38 cri

    នៅ​ថ្ងៃទី ​១៣ ​ខែ​មេសា ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន ​លោក ​Li ​Kuiwen ​អ្នក​នាំ​ពាក្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​វិភាគ​និង​ស្ថិតិ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ចិន​បាន​ធ្វើបទឧទេ្ទសនាម​ពី​សភាពការណ៍​នាំ​ចេញ​នាំ​ចូល​របស់​ប្រទេសចិន​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​នេះ ​។

    តាមស្ថិតិ​នៃ​គយចិន​បានឱ្យដឹងថា ​ក្នុងត្រីមាសទីមួយ​ឆ្នាំនេះ ​ទំហំ​នាំចេញ​នាំ​ចូល​សរុប​របស់​ប្រទេសចិន​ជាមួយ​ប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវ​បាន​ឡើងដល់ ​២.៩៣ ​ទ្រី​លាន​ប្រាក់​យាន់ចិន ​ដែល​កើន​ឡើង ​១៦.៧ ​ភាគរយ​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០២១ ​។ ​ក្នុងនោះ​ការ​នាំ​ចេញ​មាន​ចំនួន ​១.៦៤ ​ទ្រីលាន​យាន់ប្រាក់ចិន ​បាន​កើន​ឡើង ​១៦.២ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២១ ​ឯ​ការ​នាំ​ចូល​មាន​ចំនួន ​១.២៩ ​ទ្រីលាន​ប្រាក់​យាន់​ចិន ​បាន​កើន​ឡើង ​១៧.៤ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០២១ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស