孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិនម្តងទៀត

2022-04-14 10:49:27 cri

អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិនម្តងទៀត_fororder_微信图片_20220413163704

    តាមទិន្នន័យដែល​អគ្គនាយកដ្ឋាន​គយចិនបាន​ប្រកាសកាល​ពីថ្ងៃទី១៣ខែ​មេសាឱ្យដឹងថា ​នៅត្រីមាស​ទីមួយឆ្នាំនេះ ​ចិននិងអាស៊ាន​សម្រេចបាន​ការនាំចេញ​នាំចូល​១.៣៥ទ្រី​លាន​យាន់ប្រាក់ចិន​ ឯចិននិងអឺរ៉ុប​សម្រេចបាន​១.៣១​ទ្រីលានយាន់​ប្រាក់ចិន​​ ។ អាស៊ាន​វ៉ាហួស​សហភាពអឺរ៉ុប ​បានក្លាយជា​ដៃគូពាណិជ្ជកម្ម​ធំទីមួយរបស់ចិន​ម្តងទៀត ។

    លោក​ Li Kuiwen អ្នកនាំពាក្យ​និងជាប្រធាន​ផ្នែក​វិភាគស្ថិតិនៃ​អគ្គនាយកដ្ឋាន​គយចិន​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នៃការិយាល័យ​ព័ត៌មាននៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​នៅ​ថ្ងៃដដែលថា ​ទន្ទឹមនឹង​ការចូលជា​ធរមានជាផ្លូវការ​នៃកិច្ចព្រមព្រៀង​ RCEP​ ភាគលាភនៃ​របបថ្មីកំពុងនាំឱ្យ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាងចិននិង​អាស៊ាន​មានភាព​កាន់តែជិតស្និទ្ធ​ថែមមួយ​កម្រិតទៀត​ ។ ទិន្នន័យ​បានបង្ហាញថា​ ទំហំនាំចេញ​នាំចូលរវាង​ចិននិងអាស៊ាន​នៅត្រីមាស​ទីមួយត្រូវ​ជា៤៧.២ភាគរយ​នៃទំហំ​ពាណិជ្ជកម្ម​ជាមួយដៃគូ​ពាណិជ្ជកម្ម​នៃកិច្ចព្រមព្រៀង​ RCEP ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស