孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសរុស្ស៊ី​ថ្លែងថា ​ ការបំភិតបំភ័យ​របស់បស្ចិម​ប្រទេស​មិនអាច​ទប់ស្កាត់​រុស្ស៊ី​ក្នុង​ការឈានដល់​ការសម្រេច​គោលដៅ​ប្រតិបត្តិការ​យោធាពិសេស​នោះឡើយ​​

2022-04-14 11:21:18 cri

       ថ្ងៃទី១៣​ខែមេសា  ​លោកស្រី ​Zakharova ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ីបាន​ថ្លែងថា  ​ការបំភិត​បំភ័យ​របស់​បស្ចិមប្រទេស​មិនអាចទប់​ស្កាត់រុស្ស៊ី​ក្នុង​ការឈានដល់​ការសម្រេច​គោលដៅ​ប្រតិបត្តិការ​យោធា​ពិសេស​នោះទេ ។

      តាមដំណឹង​នៃវេបសាយ​ក្រសួង​ការបរទេស​រុស្ស៊ីបាន​អោយដឹងថា ​ លោកស្រី ​Zakharova  ​បានថ្លែង​នៅក្នុងសន្និសីទ​កាសែត​នាថ្ងៃទី១៣​ខែមេសាថា​  ភាគីទាំងពីរ​រុស្ស៊ីនិងអ៊ុយក្រែន​ កំពុងបន្ត​ធ្វើការចរចារ​តាមប្រព័ន្ធ​វីដេអូស្តីពី​ស្ថានការណ៍អ៊ុយក្រែន​។ ការបំភិត​បំភ័យរបស់​បស្ចិមប្រទេស​មិនអាច​ទប់ស្កាត់រុស្ស៊ី​ក្នុង​ការឈានដល់​ការសម្រេច​គោលដៅ​ប្រតិបត្តិការ​យោធា​ពិសេស​នោះទេ។ ​បស្ចិមប្រទេស​បានផ្គត់ផ្គង់​អាវុធទៅ​អោយអ៊ុយក្រែន  ​ ក្រុមប្រដាប់​អាវុធអ៊ុយក្រែន​បានប្រើវិធីសាស្ត្រ​ធ្វើសង្គ្រាម​តាមបែប​ភេរវនិយម​​  ព្រមទាំង​ធ្វើការបំភិត​បំភ័យ   ​ឃោសនា  ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​និងគំរាមកំហែង​  សុទ្ធតែមិន​អាច​ប៉ះពាល់​ដល់ការដែល​ភាគីរុស្ស៊ី​ឈានដល់​ការសម្រេច​គោលដៅ​ដែលបានកំណត់​ទុក​ និង​បំបាត់ចោល​ការគំរាមកំហែង​ចំពោះរុស្ស៊ី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស