魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាជ្ញាធរប៉ូលីសក្រុងញូវយ៉កចាប់ខ្លួនជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដី

2022-04-14 13:11:54 cri

   នៅថៃ្ងទី ​១៣ ​ខែមេសា ​លោក ​Keechant ​Sewell ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ញូវ​យ៉ក​នៃ​ប្រទេស​អាមេរិក​បាន​ថ្លែងថា ​ជន​ជាប់​សង្ស័យ​ក្នុង​ហេតុការណ៍បាញ់ប្រហារ​នៅ​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ស្ថិត​នៅ​ក្នុង​ខណ្ឌប៊្រុគ្លីនក្រុង​ញូវយ៉ក​ត្រូវបាន​អាជ្ញាធរ​ប៉ូលីស​ចាប់​ខ្លួន​ហើយ ​ដែលជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ឈ្មោះ ​Frank ​James ​មាន​អាយុ ​៤៦ ​ឆ្នាំ ​។​

    តាមការផ្សាយដំណឹង​ឱ្យដឹងថា ​បន្ទាប់ពី​ទទួលបាន​ការ​រាយការណ៍ ​អាជ្ញាធរ​ប៉ូលីស​ក្រុង​ញូវ​យ៉ក​តាម​ចាប់​បាន​ឈ្មោះ ​Frank ​James ​នៅតាមដងផ្លូវ​នៃ​ភូមិ ​East ​Village ​ក្នុង​ខណ្ឌ ​Manhattan ​។ ​តុលាការ​សហព័ន្ធ​ខណ្ឌប៊្រុគ្លីន​បាន​ចោទប្រកាន់​ជនជាប់សង្ស័យ​ឈ្មោះ ​Frank ​James ​ពី​បទ​បង្កភេរវកម្ម​និង​បទ​វាយប្រហារ​ដោយហិង្សា​ផ្សេងទៀត​ចំពោះ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ​។ ​ល្គឹកណា​ការចោទប្រកាន់​ទាំងនេះ​ជាការពិត ​នោះ ​ឈ្មោះ ​Frank ​James ​នឹង​ជាប់ពន្ធនាគារ​ពេញ​មួយ​ជីវិត​ប្រសិន​មានស្ថានទម្ងន់​ទោស​ធ្ងរ​បំផុត ​៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស