郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលជប៉ុនសម្រេចចិត្តដោយឯកតោភាគីថានឹងបង្ហូរទឹកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushimaទៅក្នុងសមុទ្រ ក្រសួងការបរទេសចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ

2022-04-14 10:41:06 cri

      ថ្ងៃ​ទី​១៣​ខែ​មេសា លោកZhao Lijianអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិនបាន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ។ មាន​អ្នក​សារ​ព័ត៌មាន​បាន​សួរ​ថា កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ចិត្តថា នឹង​បង្ហូរទឹក​សំណល់វិទ្យុ​សកម្ម​ដែល​បន្សុទ្ធ​រួចពីរោង​ចក្រ​អគ្គិសនីដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ​Fukushimaលើស​ពី​១លាន​តោនទៅ​ក្នុង​សមុទ្រ ទង្វើ​បែប​នេះបណ្តាល​ឱ្យ​កើត​មាន​ការ​ព្រួយ​បារម្ភ​និង​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន​និង​លើ​ផ្ទៃ​អន្តរជាតិ។ ពួកយើង​បានកត់​សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​មុន ប្រជាជន​ជប៉ុន​បាន​ជួប​ជុំ​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ម្តង​ទៀត ដើម្បី​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​អំពី​ការ​បង្ហូរ​ទឹក​សំណល់​នុយគ្លេអ៊ែរទៅ​ក្នុង​សមុទ្រ។ ទាក់​ទិន​នឹង​រឿង​នេះ តើ​ប្រទេស​ចិន​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ម៉េច?

      លោកZhao Lijianបាន​ថ្លែងថា ភាគី​ចិន​បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​បញ្ហា​នេះ​ជា​ច្រើន​លើក​មកហើយ ពួក​យើងផ្តោត​ការ​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​និង​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះរដ្ឋាភិបាល​ជប៉ុន​ដែលសម្រេច​ចិត្ត​ដោយ​ឯកតោភាគី​ថា​នឹង​បង្ហូរ​ទឹក​សំណល់វិទ្យុ​សកម្ម​នៃ​រោង​ចក្រ​អគ្គិសនីដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ​Fukushimaទៅ​ក្នុង​សមុទ្រ។

      លោកZhao Lijianបានគូស​បញ្ជាក់​ថា អ្វី​ដែល​ភាគី​ជប៉ុន​ត្រូវ​ធ្វើ​នា​ពេល​បច្ចុប្បន្ន គឺ​ប្រកាន់ឥរិយាបថ​ត្រឹម​ត្រូវ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​សមហេតុសមផល​របស់​សហគមន៍​អន្តរជាតិ អនុវត្ត​យ៉ាង​ប្រាកដ​ប្រជា​នូវ​ទំនួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​ខ្លួន ហើយ​ចាត់​ចែង​ទឹក​សំណល់​នុយគ្លេអ៊ែរតាមវិធី​ដែល​ប្រកប​ដោយ​ភាព​បើក​ចំហ តម្លាភាព វិទ្យាសាស្រ្ត​និង​សុវត្ថិភាព៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស