郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោក៖ល្បឿនកំណើនសេដ្ឋកិច្ចនៃអនុតំបន់សាហារ៉ាអាហ្វ្រិកក្នុងឆ្នាំនេះនឹងធ្លាក់ដល់ត្រឹម៣.៦ភាគរយ

2022-04-14 11:16:07 cri

       ថ្ងៃទី​១៣ ខែ​មេសា ធនាគារ​ពិភពលោក​បាន​ចេញផ្សាយ​របាយការណ៍ថ្មីបំផុត​​ស្តីពីទស្សនទាន​​សេដ្ឋកិច្ចតំបន់​អាហ្វ្រិក ដោយ​បាន​ប្រកាសថា តំបន់អនុតំបន់​សាហារ៉ា​អាហ្វ្រិក​បាន​និង​កំពុង​រង​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​ដូច​ជា​វីរុស​កូវីដ​១៩​បម្លែង​ថ្មី អតិផរណា ការដាច់​ខ្សែ​សង្វាក់​​ផ្គត់ផ្គង់និង​ការ​ប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ជា​ដើ​ម​ ដូច្នេះ តាម​ការ​ប៉ាន់ប្រមាណ សេដ្ឋកិច្ច​តំបន់​នេះ​ក្នុង​ឆ្នាំ​២០២២​នឹង​កើន​ឡើង​៣.៦ភាគរយ​ ទាប​ជាង​៤ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២១ ។

      របាយការណ៍​នេះ​បាន​លើក​ឡើង​ថា រុស្ស៊ី​និង​អ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ស្បៀង​អាហារ​ដ៏សំខាន់​នៅលើ​ពិភពលោក បើ​សិន​ជា​ការ​ប៉ះទង្គិច​កើត​មាន​ជា​បន្ត​បន្ទាប់​ នោះ​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​ប្រហែល​នឹង​ត្រូវ​ផ្អាក ។ ការ​ឡើង​ថ្លៃ​នៃ​ប្រេងឥន្ធនៈនិង​ស្បៀង​អាហារ​នឹង​បណ្តាល​ឱ្យ​អតិផណា​នៅ​តំបន់​អាហ្វ្រិក​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ ព្រម​និង​ធ្វើឱ្យ​​ប៉ះពាល់​ដល់​ក្រុម​មនុស្ស​ក្រីក្រ​និង​ក្រុម​មនុស្ស​ងាយរងគ្រោះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស