孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ប្រទេស​បារាំង​ប្រកាស​លទ្ធផលផ្លូវការ​នៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំទីមួយ ​

2022-04-14 10:38:18 cri

   ថ្ងៃទី១៣​ខែមេសា ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ប្រទេស​បារាំងបាន​ប្រកាសពី​លទ្ធផល​ផ្លូវការនៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារំាង​ជុំទីមួយ   ​អត្រាសំឡេង​គាំទ្រ​របស់ ​លោក ​Macron ​ប្រធានាធិបតី​បច្ចុប្បន្ន​និង​លោកស្រី ​Marine Le ​Pen   ​បេក្ខភាព​មកពីបក្ស​សម្ព័ន្ធ​ភាពប្រជាជន​ដែលជាបក្ស​ស្តាំនិយម ​ត្រូវជា​២៧.៨៥ភាគរយ ​និង២៣.១៥​ភាគរយ​ដោយរៀងៗខ្លួន ​ ដែលនាំមុខ​គណបក្ស​ដទៃទៀត  ហើយ​បេក្ខជន​ទាំង២រូបនេះ ​នឹងចូលរួម​ក្នុងការប្រកួត​ប្រជែងជុំ​ទីពីរនៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​ ដែលនឹង​ធ្វើឡើង​នៅថ្ងៃទី​២៤ខែមេសា​នេះផងដែរ។

       សូមបញ្ជាក់ថា ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង ​គឺអនុវត្តបាន​ប្រព័ន្ធ​បោះឆ្នោត​ពីរជុំ​និងសំឡេង​ភាគច្រើន។ ​ក្នុងការបោះឆ្នោត​ជុំទីមួយ​ បើសិនជា​គ្មាន​បេក្ខជន​ទទួល​បាន​សំឡេង​ឆ្នោតច្រើនជាង​ពាក់កណ្តាល ​ នោះ ​បេក្ខជន​នាំមុខ​ពីររូបនឹង​ចូលរួមក្នុង​ការប្រកួត​ប្រជែង​ជុំទីពីរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស