郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីប៉ាគីស្ថាន ដើម្បីបន្តជំរុញកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

2022-04-14 10:39:52 cri

      ថ្ងៃ​ទី​១៣​ខែ​មេសា លោកZhao Lijianអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិនបាន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ។ មាន​អ្នក​សារ​ព័ត៌មាន​បាន​លើកឡើង​សំណួរ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ប៉ាគីស្ថាន។

      លោកZhao Lijianបាន​ថ្លែងថា ប្រទេស​ចិន​បាន​កត់​សម្គាល់​ឃើញ​នូវ​ការ​បង្ហាញ​អាកប្បកិរិយា​របស់​លោក Sharifនាយករដ្ឋមន្រ្តី​ប៉ាគីស្ថានស្តីពី​កិច្ច​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន ប្រទេស​ចិន​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​ការ​នេះ។ ភាគី​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ភាគី​ប៉ាគីស្ថាន ដើម្បី​បន្ត​ជំរុញ​កិច្ច​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិននិង​ប៉ាកីស្ថានឱ្យ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ក្នុង​ន័យ​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន​ឱ្យ​ក្លាយ​ជា​គម្រោង​គំរូប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​​កិច្ច​សហប្រតិបត្តិការ​​"ខ្សែ​ក្រវាត់​និង​ផ្លូវ"៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស