王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ចំណាយកម្លាំងកាយចិត្តទាំងអស់ ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពធូរធារ

2022-04-13 15:20:51

     

លោក Xi Jinping ៖ ចំណាយកម្លាំងកាយចិត្តទាំងអស់ ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពធូរធារ_fororder_1

      ថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានអញ្ចើញ​ទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេស​ចិនដើម្បីត្រួតពិនិត្យការងារ​។​ ​នារសៀលថ្ងៃដដែល​ ​លោក​​ Xi Jinping បាន​ទៅដល់​ភូមិ Maona ឃុំ Shuiman ដែល​ស្ថិតនៅជើង​ភ្នំ Wuzhishan ហើយ​ចូលផ្ទះអ្នកភូមិជនជាតិ Li ​សំណេះសំណាលយ៉ាង​ស្និទ្ធស្នាលជាមួយ​កម្មាភិបាលភូមិនិងតំណាងអ្នកភូមិ​។​ ​នៅទីធ្លាក្នុងភូមិ អ្នកភូមិបានស្វាគមន៍យ៉ាងរាក់ទាក់ចំពោះដំណើរមកដល់របស់លោក Xi Jinping ។លោក​​ Xi Jinping បានថ្លែងប្រាប់អ្នកទាំងអស់​គ្នាថា​ ​យើង​បាន​កសាងរួចនូវ​សង្គម​ដែល​ប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ​ ​បន្ទាប់មកនឹង​ឈានទៅរកទំនើបភាវូបនីយកម្ម​ ដើម្បីជំរុញវិបុលភាពរួម​។​ ​ត្រូវ​បំពេញ​ការងារ​​អភិវឌ្ឍ​ជនបទ​យ៉ាងប្រាកដប្រជា​ ​ដំបូង​គឺត្រូវ​ពង្រឹង​និង​ពង្រីកសមិទ្ធផល​នៃការ​ចេញផុតពីភាពក្រីក្រ​ ​រួចតភ្ជាប់​ដោយមានប្រសិទ្ធភាពជាមួយ​ការអភិវឌ្ឍ​ជនបទដោយ​គ្រប់​ជ្រុងជ្រោយ​។​ អ្វីដែល​បក្សកុម្មុយនីស្តចិន​យកចិត្តទុកដាក់នោះគឺ​ឱ្យប្រជាជនមានជីវភាព​ល្អ​ប្រសើរ​ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។​​​បក្សគ្មានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ​​ កម្មាភិបាល​និងមេដឹកនាំ​របស់​បក្ស​កាន់តែ​មិនអាច​មានផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀត​ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កម្មវត្ថុជាមូលដ្ឋាន​និង​ខ្សែប្រជាជន​របស់បក្ស​ ​ចំណាយកម្លាំង​កាយចិត្តទាំង​អស់​ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពធូរធារ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស