郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានីយរថភ្លើងក្រោមដីក្រុងញូវយ៉កកើតហេតុការណ៍បាញ់ប្រហារដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

2022-04-13 10:50:40 cri

      ស្នងការដ្ឋាន​នគរបាលក្រុង​ញូវយ៉កនៃ​ប្រទេស​អាមេរិកបាន​ផ្សាយ​ដំណឹង​តាម​រយៈ​បណ្តាញទំនាក់​ទំនង​សង្គម​ថា ស្ថានីយ​រថ​ភ្លើង​ក្រោម​ដីនៃ​ខណ្ឌប៊្រុគ្លីនក្រុង​ញូវយ៉ក​បាន​កើត​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​លើក​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មេសា ដែល​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។

      ប្រព័ន្ធ​សារ​ព័ត៌មាន​តំបន់​នោះ​បាន​ដក​ស្រង់ដំណឹង​នៃ​សមត្ថកិច្ច​បង្ការ​និង​ពន្លត់​អគ្គិភ័យក្រុង​ញូវយ៉ក​ថា យ៉ាង​ហោច​ណាស់មាន​មនុស្ស​១៣​នាក់បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង។

      បច្ចុប្បន្ន​នេះ ផ្នែក​ប៉ូលីសបាន​បំបិទ​ផ្លូវ​នៃ​តំបន់​ពាក់ព័ន្ធ​ព្រម​ទាំង​កំពុង​ស្វែង​រក​ជន​ជាប់​សង្ស័យ ក្នុង​ពេល​ដំណាលគ្នា ក៏​តម្រូវ​ឱ្យ​ប្រជាជននៅ​ឆ្ងាយ​ពី​តំបន់​កើត​ហេតុផងដែ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស