魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយ៖ពាណិជ្ជកម្មចិននិងអឺរ៉ុបក្នុងត្រីមាសទីមួយបានរក្សានិន្នាការអភិវឌ្ឍន័ល្អប្រសើរ

2022-04-13 16:05:29 cri

    នៅថ្ងៃទី ​១៣ ​ខែមេសា​ ការិយាល័យព័ត៌មាន​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​សភាពការនាំចេញនាំចូល​ក្នុងត្រីមាសទីមួយឆ្នាំ២០២២​ លោក ​Li ​Kuiwen ​អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ​បានថ្លែងថា​ មើលជាទូទៅ ​ពាណិជ្ជកម្មចិននិង​អឺរ៉ុប​ក្នុងត្រីមាសទីមួយបាន​រក្សានិន្នាការអភិវឌ្ឍន៍ល្អប្រសើរ ​។ ​ប្រទេសចិន​និងសហភាព​អឺរ៉ុប​សុទ្ធតែជា​អង្គភាពសេដ្ឋកិច្ចសំខាន់ៗ​នៅលើពិភពលោក ​លក្ខណៈបំពេញបន្ថែមគ្នា​ទៅ​វិញ​ទៅ​មក​ខាងសេដ្ឋកិច្ច​របស់ភាគីទាំងពីរ​មានភាពខ្លាំងក្លា ​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​មានភាពជិតស្និត ​ជាដៃគូពាណិជ្ជកម្មសំខាន់​រវាង​គ្នានិងគ្នា ​មាន​សក្តានុពល​អភិវឌ្ឍន៍​ខ្លាំង ​ហើយអនាគតរបស់​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ក៏មានភាពទូលំទូលាយ​ផងដែរ ​៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស