孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍​អន្តរជាតិ​បន្តប្រឆាំង​ផែនការបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ​របស់​ជប៉ុន​

2022-04-13 14:52:56 cri

    ពេលថ្មីៗ​កន្លងទៅនេះ​ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​មិនអើពើ​ការរិះគន់​របស់​សហគមន៍​អន្តរជាតិ​និងការរួមគ្នា​ប្រឆាំងរបស់​ប្រជាជន​ជប៉ុនចំនួនលើសពី​១សែន៨​ម៉ឺននាក់ ​ដោយគ្រោង​ផែនការ​ចាប់ផ្តើម​បង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ដែលហៅថា​ “សារធាតុ​វិទ្យុសកម្ម​បាន​ឈាន​ដល់កម្រិត​ស្តង់ដារ”​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិកនៅ​រដូវផ្ការីកឆ្នាំ​២០២៣ ។

    លោក ​Kenichi ​Oshima ​សាស្ត្រាចារ្យនៃ​សកលវិទ្យាល័យ​ Ryukoku ​របស់ជប៉ុន​បានថ្លែងថា​ ការបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្រមិន​ត្រឹមតែនឹង​បំផ្លាញ​កន្លែងនេសាទ​ដើម្បី​រកស៊ីរបស់​អ្នកនេសាទ​នៅតំបន់​នោះ​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏នឹងប៉ះពាល់​ដល់លំហ​សមុទ្រជិត​ខាងផងដែរ​ ពោលគឺបង្ក​ផលប៉ះពាល់​មិនល្អដល់​អេកូ-បរិស្ថាន​សមុទ្រ​ទូទាំង​ពិភពលោក ។

    លោក ​Kuznetsov ​បណ្ឌិតសភា​ចារ្យនៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ធម្មជាតិរបស់​រុស្ស៊ី​បាន​ថ្លែងថា ​ការបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​ជាបញ្ហា​លំបាកសកល​ដ៏ស្មុគ្រស្មាញ​ណាស់ ​ហើយក៏ជា​បញ្ហាដែល​អាចនឹង​ជះឥទ្ធិពល​ចំពោះ​ធនធាន​ជីវសាស្ត្រ​នៃមហាសមុទ្រ​ប៉ាស៊ីហ្វិកក្នុង​រយៈពេល​រាប់រយឆ្នាំ​នៅពេល​អនាគត​ផងដែរ ។​ ដូច្នេះ ​ផែនការ​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្ររបស់​ភាគីជប៉ុន​ជាទង្វើដែល​គ្មាន​ទំនួល​ខុសត្រូវ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស