魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូឌីនបានថ្លែងថា រុស្ស៊ីនិងបេឡារុសនឹងពង្រឹងដំណើរការសមាហរណកម្មដើម្បីឆ្លើយតបនឹងការទណ្ឌកម្មរបស់លោកខាងលិច

2022-04-13 16:07:13 cri

   ថ្ងៃទី១២ ​ខែមេសា  ​លោកភូឌីន ​ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បានធ្វើឡើង​ជាមួយលោក លូកាសិនកូ​ ប្រធានធិបតីបេឡារុស​នៅ​ទីលាន​​បាញ់​បង្ហោះយានអាវកាស​ខាងកើត​នៅតំបន់ចុងបូព៌ារុស្ស៊ីថា​ រុស្ស៊ីនិង​បេឡារុស​នឹង​ពង្រឹង​ដំណើរការ​សមាហរណកម្មដើម្បី​ឆ្លើយ​តប​នឹង​ការ​ទណ្ឌកម្មរបស់លោកខាងលិច​។ ​លោក​នៅថ្លែង​ទៀតថា​ ប្រទេសបេឡារុស​គឺជាវេទិកាសមរម្យ​សម្រាប់កា​រចរចារ​ថែមទៀត​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​។

   លោក លូកាសិនកូ​បានថ្លែងថា  ប្រទេសអាមេរិកបានញុះញង់អ៊ុយក្រែន ​ប៉ូឡូញនិង​ប្រទេសទាំង៣នៅសមុទ្របាល់ទិច មកបដិបក្ខគ្នាជាមួយ​បេឡារុស​ ។ ​ក្នុងប្រតិបត្តិការ​យោធា​ពិសេស​របស់​ប្រទេសរុស្ស៊ី ​អ្វីដែល​បេឡារុស​ត្រូវធ្វើ​ គឺមិនអនុញ្ញាតិ​ឱ្យអ្នកណា​មួយ ​បាញ់​កាំភ្លើង​នៅ​ខាង​ក្រោយ​ខ្នង​រុស្ស៊ី​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស