郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិមានបញ្ចកោណរបស់អាមេរិកឆ្លើយតបនឹងការចោទប្រកាន់របស់អ៊ុយក្រែនថា មិនអាចបញ្ជាក់ថាកងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធគីមី

2022-04-13 10:40:39 cri

      ថ្ងៃទី​១២ ខែ​មេសា អ្នក​នាំ​ពាក្យ​មួយ​រូប​នៃវិមានបញ្ចកោណរបស់​អាមេរិកបាន​ទទួល​ស្គាល់ថា មិន​អាច​បញ្ជាក់​ថា​កងទ័ព​រុស្ស៊ីបាន​ប្រើ​ប្រាស់​អាវុធ​គីមីនៅតំបន់​Mariupol ។

      តាមការផ្សាយ​ដំណឹង​នៃ​វេបសាយ​របស់​ប្រព័ន្ធសារព័ត៌មាន​Russia Today របស់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា កងវរសេនាតូចAzov របស់​អ៊ុយក្រែន​បាន​អះអាងថា នៅថ្ងៃទី​១១ ខែ​មេសា តាម​ម៉ោង​ក្នុង​តំបន់ យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​បាន​ទម្លាក់ “ធាតុ​ពុលមិន​ស្គាល់​ប្រភព”នៅ​តំបន់​​Mariupol  អ៊ុយក្រែន​បាន​ចោទប្រកាន់​ថា កងទ័ពរុស្ស៊ី​បាន​ប្រើ​ប្រាស់​អាវុធ​គីមី​ក្នុង​ការ​ប្រយុទ្ធ ។ ទាក់ទិន​នឹង​រឿង​នេះ លោក John F. Kirby អ្នក​នាំ​ពាក្យ​មួយ​រូប​នៃវិមានបញ្ចកោណរបស់​អាមេរិកបានឆ្លើយតប​ថា រឿង​នេះ​មិន​​អាច​បញ្ជាក់បាន​ទេ​ នឹងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍ជា​បន្ត​ទៀត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស