孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរីករាលដាល​នៃជំងឺកូវីដ១៩​នៅ​សហរដ្ឋអាមេរិក​និងអឺរ៉ុប​មានភាព​ធ្ងន់ធ្ងរឡើងវិញ​ លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​អំពាវនាវឱ្យ​ “ប្រុង​ប្រយ័ត្ន​ចំពោះ​ភាពនឿយហត់​នៃការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩”

2022-04-13 15:41:47 cri

    បច្ចុប្បន្ននេះ ​ការរីករាលដាល​នៃជំងឺកូវីដ១៩​​នៅតំបន់​ភាគច្រើននៃ​សហរដ្ឋអាមេរិក​និងអឺរ៉ុប​​មានភាព​ធ្ងន់ធ្ងរ​ឡើងវិញ​​ ។ តាម​ការផ្សាយ​ដំណឹងនៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ CNN ​របស់​អាមេរិក​កាលពី​ថ្ងៃទី១២ខែ​មេសាឱ្យដឹងថា​ មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺរបស់​សហរដ្ឋអាមេរិក​បាន​ដាក់បញ្ចូល​ប្រទេសនិង​តំបន់ដែល​រកឃើញ​ករណីឆ្លង​ជំងឺកូវីដ​១៩លើសពី​៥រយករណី​ក្នុងចំណោម​ប្រជាជន​១សែននាក់​ក្នុងរយៈពេល​២៨ថ្ងៃកន្លងទៅ​ទៅក្នុង​បញ្ជី​គោលដៅ​ទេសចរណ៍​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​ ដូច្នេះ​ ប្រទេស​អឺរ៉ុប​ភាគច្រើន​ បូករួម​ទាំងអង់គ្លេស​ បារាំង ​អាល្លឺម៉ង់ ក្រិក​ អ៊ីតាលី ហូឡង់ ​ព័រទុយហ្គាល់និង​អេស្ប៉ាញ​ជាដើម​សុទ្ធតែស្ថិតក្នុង​បញ្ជី​គោលដៅ​ទេសចរណ៍​ដែលមាន​ហានិភ័យ​ខ្ពស់បំផុតនេះ ។

    លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា ​ទន្ទឹមនឹង​ការរីករាលដាល​យ៉ាងខ្លាំង​នៃជំងឺកូវីដ១៩​ឈានចូល​ឆ្នាំទីបី ​មាន​បញ្ហា​ចំនួន៣​គួរតែយកចិត្ត​ទុកដាក់ខ្ពស់​គឺ ទីមួយ​ ប្រុងប្រយ័ត្ន​ “ភាពនឿយហត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​” ទីពីរ នៅ​មិនទាន់ដឹង​ច្បាស់ពី​រយៈពេល​ស៊ាំនឹង​រោគបន្ទាប់ពី​ចាក់វ៉ាក់សាំង​ឬឆ្លងវីរុស​នៅឡើយទេ​ ទីបី ​យើង​មិនអាច​ប៉ាន់ប្រមាណថា​ តើវីរុសកូវីដ១៩​នឹងវិវឌ្ឍ​យ៉ាងណា​នៅពេល​អនាគត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស