孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ

2022-04-13 10:56:17 cri

#CCFR Comment#បទវិភាគ៖ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ_fororder_微信图片_20220413090408

    ពេលថ្មីៗ​កន្លងទៅនេះ ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​មិនអើពើ​ការរិះគន់​របស់​សហគមន៍​អន្តរជាតិ​និងការរួមគ្នា​ប្រឆាំង​របស់​ប្រជាជន​ជប៉ុនចំនួន​លើសពី​១សែន៨ម៉ឺន​នាក់ ​គ្រោង​ផែនការកសាង​ច្រកបង្ហូរទឹក​នៅបាតសមុទ្រ​សម្រាប់បង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរក្រុង​ Fukushima ​នៅ​ពាក់កណ្តាល​ខែមេសាតាម​ទំនើងចិត្ត ។​ តាម​ការផ្សាយ​ដំណឹងនៃ​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុនឱ្យដឹងថា​ សំណង់លើ​ផ្ទៃដីបាន​សម្រេច​រួចហើយ​ ហើយ​ការងារ​ត្រៀមរៀបចំ​ពាក់ព័ន្ធ​ក៏បាន​ដំណើរការ​ផងដែរ ។​ តាម​ការប៉ាន់ប្រមាណ ​នឹងបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ជាផ្លូវការនៅ​រដូវផ្ការីក​ឆ្នាំ២០២៣ ។

    រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ​ក្រុង ​Fukushima ​ធ្លាប់​កើតមាន​ឧប្បត្តិហេតុ​នុយគ្លេអ៊ែរ​ថ្នាក់កំពូល​ ដូច្នេះ ​ទឹកសំណល់​នុយគ្លេអ៊ែរ​គឺមាន​សារធាតុ​វិទ្យុសកម្ម​ដែល​កើតឡើង​ដោយសារ​ការបំបែក​នុយគ្លេអ៊ែរ​ជាច្រើន ​ដែលខុសគ្នា​យ៉ាងខ្លាំង​ជាមួយនឹង​គុណភាពទឹក​ដែលបាន​បង្ហូរនៅ​ពេលរោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ​ដំណើរការ​ដោយ​ប្រក្រតី ​ហើយ​ការបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ឱ្យចូលក្នុង​សមុទ្រគឺមិន​ដែលមាន​ក្នុងប្រវត្តិសាស្ត្រ​នោះទេ ​ពោលគឺ​មាន​គ្រោះថ្នាក់​ដែលមិន​អាច​ប៉ាន់ស្មានបាន​ដ៏ធំសម្បើម ។ ​ដូច្នេះ​ ក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក ​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សេចក្តី​សម្រេចចិត្ត​អាត្មានិយម​នេះរបស់​រដ្ឋាភិបាល​ជប៉ុន ។​ ប្រជាជន​ជប៉ុនក៏បាន​រៀបចំធ្វើ​មីទីញឥត​ឈប់ឈរ ​ដើម្បីប្រឆាំង​ការបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ ។

    បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​មិនអើពើ​ការប្រឆាំង​យ៉ាងខ្លាំងពី​ប្រទេស​ជប៉ុននិង​អន្តរជាតិ​សោះឡើយ ​ដោយនៅតែ​អនុវត្តតាម​ផែនការ​បង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្រ​តាមអ្វី​ដែលហៅថា​ “តារាង​ពេលវេលា”​ជាបណ្តើរៗ ​ការនេះបាន​បង្ហាញយ៉ាង​ពេញលេញថា ​អ្វីដែល​ភាគីជប៉ុន​ហៅថា​ “ត្រងស្តាប់​មតិប្រជាជន”​ ​និង​អញ្ជើញ​អង្គការ​ថាមពល​បរិមាណូ​អន្តរជាតិ​ទៅធ្វើ​ការវាយតម្លៃ​នៅជប៉ុន ​សុទ្ធតែជាទង្វើ​​និយាយ​ផ្សេង​ធ្វើផ្សឹង​ដែលប៉ុនប៉ង​លាក់បាំង​ការពិត ។

    អ្វីដែលមាន​ភាពច្បាស់លាស់​នោះគឺ ​ការបង្ហូរទឹក​សំណល់​ទៅក្នុងសមុទ្រ​មិនមែនជា​បញ្ហា​ឯកជនរបស់​ជប៉ុននោះទេ ​តែគឺពាក់ព័ន្ធ​ដល់​សន្តិសុខ​អេកូ-បរិស្ថាន​សមុទ្រ​ទូទាំង​ពិភពលោក​និងសុខភាព​របស់​ប្រជាជននៃ​ប្រទេសនានា ។​ បច្ចុប្បន្ននេះ ​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ​ទីមួយនៃក្រុង​ Fukushima ​បានស្តុកទុក​ទឹកសំណល់​នុយគ្លេអ៊ែរ​លើសពី១​លាន២សែន​៥ម៉ឺនតោន ​។ ពិតមែនតែ​ភាគីជប៉ុន​អះអាងថា ​នឹងបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ​បន្ទាប់ពីធ្វើ​ចំណាត់​ការរួចក៏ដោយ​ ក៏ប៉ុន្តែ​បុគ្គលិក​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​លើកឡើងថា​ ទោះបី​អ៊ីចឹងក៏ដោយ​ ក៏នៅតែ​មានលទ្ធភាព​បណ្តាលឱ្យ​អ៊ីសូតូបវិទ្យុសកម្ម​បន្សល់ទុក​ក្នុងសត្វឬ​រុក្ខជាតិ​សមុទ្រ​ រហូតដល់​សន្សំសំចៃក្នុង​ខ្លួនប្រាណ​មនុស្ស ។

    យោងតាម​《អនុសញ្ញា​ច្បាប់សមុទ្រ​នៃអង្គការ​សហប្រជាជាតិ​》 ប្រទេសនានា​មាន​កាតព្វកិច្ច​ការពារ​បរិស្ថាន​សមុទ្រ ​ត្រូវ​រ៉ាប់រង​ទំនួលខុសត្រូវ​តាមច្បាប់​អន្តរជាតិ ។ ​ប្រសិនបើ​ភាគីជប៉ុន​ធ្វើតាមតែ​ទំនើងចិត្ត​ នោះ ​ប្រទេសជិតខាង​នៃអាស៊ីប៉ាស៊ីហ្វិក​រហូតដល់​ប្រទេសតាម​ឆ្នេរសមុទ្រ​ទូទាំង​ពិភពលោក​សុទ្ធតែមាន​សិទ្ធិ​ចាត់​ប្រតិបត្តិការ ​ដើម្បីប្តឹង​និងទាមទារ​ប្រាក់សំណង​ចំពោះ​ភាគីជប៉ុន ​តាមរយៈ​វិធីដូចជា​ប្តឹងនៅស្ថាប័ន​តុលាការ​អន្តរជាតិ​ជាដើម ។

#CCFR Comment#បទវិភាគ៖ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ_fororder_微信图片_20220413090413

    ភាគីជប៉ុន​គួរតែ​លុបចោលភ្លាម​នូវ​សេចក្តី​សម្រេចចិត្ត​ដ៏ខុសឆ្គង​ស្តីពី​ការបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​មហាសមុទ្រ ​ត្រូវធ្វើ​សេចក្តី​សម្រេចចិត្ត​បន្ទាប់ពី​ធ្វើការវាយតម្លៃ​យ៉ាងម៉ត់ចត់​ចំពោះ​គម្រោង​ដោះស្រាយ​ទឹកសំណល់​នុយគ្លេអ៊ែរ​គ្រប់បែបយ៉ាង​ ដើម្បីឆ្លើយតប​ដោយ​សមហេតុផល​ចំពោះ​ប្រជាជន​ជប៉ុននិង​សហគមន៍​អន្តរជាតិ ​ក៏ដូចជាបញ្ឈប់​អនុវត្ត​ផែនការ​ដ៏មាន​គ្រោះថ្នាក់​ដែល​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​​ទៅក្នុងសមុទ្រ!

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស