魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងថា រដ្ឋាភិបាលថ្មីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន

2022-04-13 15:38:24 cri

    នៅ​ថ្ងៃទី ​១២ ​ខែមេសា ​លោក ​Muhammad ​Shahbaz ​Sharif ​នាយករដ្ឋមន្ត្រី​ថ្មី​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ប៉ាគីស្ថាន​អាណត្តិ​ថ្មី​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិន ​។​

    លោក ​Muhammad ​Shahbaz ​Sharif ​បានលើកឡើង​ក្នុង​អំឡុងពេល​ជួបសន្ទនា​ជាមួយ​លោកស្រី ​Pang ​Chunxue ​ភារធារី​បណ្តោះអាសន្ន​នៃ​ស្ថានទូតចិន​ប្រចាំនៅ​ប៉ាគីស្ថាន​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ក្រុង​អ៊ីស្លាម៉ាបាដ​នាថ្ងៃដដែល​នោះ​ថា ​រដ្ឋាភិបាល​ប៉ាគីស្ថាន​អាណត្តិ​ថ្មី​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិន ​ហើយ​រីករាយ​បង្កើន​ថែមមួយ​កម្រិតទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងគ្រប់​វិស័យ​ ​ដូចជា ​កសិកម្ម ​បច្ចេកវិទ្យា ​ការអប់រំ​និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម​ដើម្បី​ជំរុញ​កិច្ចកសាង​របៀង​រវាង​ចិន​និង​ប៉ាគីស្ថាន​ប្រកប​ដោយ​ភាពអង់អាចក្លាហាន​និង​ប្រសិទ្ធភាព​កាន់តែច្រើនឡើងៗ ​។​

    ជាការឆ្លើយតប ​លោកស្រី ​Pang ​Chunxue ​បានថ្លែងថា ​ប្រទេសចិន​និង​ប៉ាគីស្ថាន​ជា​ដៃគូ​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់កាលៈទេសៈ ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​បាន​ឆ្លង​កាត់​ការប្រឈម​គ្រប់បែបយ៉ាង ​មានភាពរឹងមាំមិនអាចបំបែកបំបាក់បានទេ ​។ ​ចិន​រំពឹង​ថា ​នឹង​ធ្វើកិច្ចសហប្រតិបត្តិការ​យ៉ាងស្អិតល្មួត​ជាមួយ​រដ្ឋាភិបាលប៉ាគីស្ថាន​អាណត្តិថ្មី ​បន្ត​វេន​ចំណងមិត្តភាព​ជាប្រពៃណី ​ក៏ដូចជា​បង្កើន​ការប្រាស្រ័យ​ទាក់ទង​ខាងយុទ្ធសាស្ត្រ​និង​ជំរុញ​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ចកសាង​របៀងសេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន​ដើម្បី​បង្កើត​ជា​សហគមន៍រួម​វាសនា​រវាង​ចិន​និង​ប៉ាគីស្ថាន​ដែល​មានភាព​កាន់តែជិតស្និទ្ធ​ក្នុងយុគសម័យ​ថ្មី ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស