郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្រិតកំណើនរបស់សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅ

2022-04-13 10:53:03 cri

      ទិន្នន័យ​ដែលក្រសួង​ការងារ​អាមេរិកចេញផ្សា​យ​នៅថ្ងៃទី​១២ ខែ​មេសាបាន​បង្ហាញ​ថា នៅខែ​មីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់​អាមេរិក​បាន​កើន​ឡើង​១.២ភាគរយ​បើប្រៀប​ធៀប​នឹងខែ​កុម្ភៈ និង​បាន​កើន​ឡើង​៨.៥ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១ កម្រិត​កំណើន​​ប្រៀប​ធៀប​នឹង​រយៈពេលដូច​គ្នា​បានឡើង​ដល់កម្រិត​ខ្ពស់​​បំផុត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​១៩៨១មក​ ។

      ទិន្នន័យ​បាន​បង្ហាញថា បើ​ប្រៀប​ធៀប​នឹង​ខែ​កុម្ភៈ នៅខែ​មីនា កម្រិត​កំណើន​ប្រៀប​ធៀប​នឹង​ខែ​មុន​និង​រយៈពេ​ល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​សុទ្ធតែ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​បាន​បង្ហាញ​ថា អតិផរណា​របស់​អាមេរិក​មានភាព​តឹងរ៉ឹង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ។ នៅខែ​មីនា ដោយ​រង​ឥទ្ធិពល​ពី​កត្តារ​ដូច​ជា​ការ​ប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន និង​ការ​ផ្តាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ជាដើម​ បាន​ជាថាមពល ការ​ស្នាក់នៅ​និង​ស្បៀង​អាហារ​សុទ្ធតែ​បាន​ឡើង​ថ្លៃ​យ៉ាង​ច្បាស់លាស់ ។

      អ្នក​វិភាគ​បាន​សម្គាល់ឃើញថា ដោយ​គិត​ពិ​ចារណា​ពី​ការ​ប៉ះទង្គិច​រវាងរុស្ស៊ី​និង​អ៊ុយក្រែននិង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​  ការ​ផ្តាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដោយ​សារ​ជំងឺកូវីដ​១៩​មិន​បាន​កែ​លម្អ ព្រមនិង​តម្រូវ​ការរបស់​អ្នក​ប្រើ​ប្រាស់​អាមេរិក​ខាង​សេវាកម្ម​លើវិស័យ​ទេសចរណ៍​ជា​ដើម​​បាន​កើន​ឡើង​ ដូច្នេះក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាង​មុខ​ ​កម្រិត​អតិផរណា​របស់​អាមេរិក​​ប្រហែល​គ្មានលទ្ធផល​ធ្លាក់​ដល់​២ភាគរយ​ ដែល​ជា​​គោលដៅ​អតិផរណារបស់​​ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិក​ ៕

កម្រិតកំណើនរបស់សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅ_fororder_1

កម្រិតកំណើនរបស់សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅ_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស