邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន

2022-04-12 15:38:49

ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស  ​​​លោក​Xi Jinping ​បាន​តម្កល់ទុក​​ប្រទេសជាតិនិងប្រជាជន​ក្នុង​ចិត្ត​​ជាប់ជានិច្ច។ ពេលថ្មីៗនេះ​ទីភ្នាក់ងារ​ព័ត៌មាន​XINHUA ​ចិនបាន​ផ្សព្វផ្សាយ​អត្ថបទ​វែង​ក្រោមចំណងជើងថា​«មនោសញ្ចេតនា​ចំពោះ​ប្រជាជន​របស់​លោក​Xi Jinping  ​» ​ដែលបាន​រៀបរាប់​នូវ​រឿងរ៉ាវ​គួរឱ្យ​ចាប់អារម្មណ៍​ចំនួន​២០​រវាង​​លោក​Xi Jinping ​និង​ប្រជាជន​ចិន​។ ​វិទ្យុមិត្តភាពកម្ពុជាចិនសូម​ដកស្រង់និង​ប្រែសម្រួល​រឿងរ៉ាវតូចតាចចំនួន២ដូចខាងក្រោមនេះ​៖​​​

 

【នេះជា​កាយវិកា​របស់​​កសិករជើងចាស់​​】

 

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន_fororder_0412 kh pic1

ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២១  ​ក្រុង Dongying​ ខេត្ត Shandong​​ ច្រកហូរចូលសមុទ្រ​នៃ​ទន្លេលឿង។

លោក​Xi Jinping ​ដែល​កំពុង​ត្រួតពិនិត្យ​នៅនេះ​បាន​ដើរ​ក្នុង​ដីស្រែ​គំរូ​មួយ​ ឱន​ខ្លួន​បេះ​សំបក​សណ្តែក​មួយ​ ចិបហើយមួលវា ពិនិត្យមើល​គុណភាព​យ៉ាង​ម៉ត់ចត់​ ​​ដាក់សណ្តែក​ ​មួយគ្រាប់​ក្នុងមាត់​ ទំពារ​ហើយមានប្រសាសន៍ថា ៖ “សណ្តែក​លូត​លាស់​ល្អ។​”

នេះបាន​ធ្វើឱ្យ​​អ្នក​បច្ចេកវិទ្យា​កសិកម្ម​​ឈរនៅក្បែរ​​ភ្ញាក់ផ្អើល ​ហើយមានអារម្មណ៍ថា​​គួរឱ្យ​ជិតស្និត​​​​៖ “នេះ​ជាកាយវិកា​របស់​កសិករជើងចាស់។​”​​​

ខ្លឹមសារនៃពលកម្ម​ បាន​ក្លាយជា​​ជំនាញសម្រាប់​​ធ្វើ​អភិបាលកិច្ច​ ដើម្បី​បម្រើប្រជាជន​​៖  កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិន​លោកបាន​ទៅដល់​ផ្ទះអ្នកភូមិFuping​អង្គុយពែន​ភ្នែង​ជាមួយ​អ្នកភូមិ​ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ,​  កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យ​ការងារ​នៅ​ស្រុក ​Wenchuan​ ដែល​ធ្លាប់រង​គ្រោះរញ្ជួយដី​ដ៏ខ្លាំង​ ​លោក​​កិន​សណ្តែក​ធ្វើតៅហ៊ូ​ជាមួយ​អ្នកភូមិ,​  ​និទាឃរដូវ​​ឆ្នាំ២០១៩​ នៅ​រដ្ឋធានី​ប៉េកាំង  ​លោកបាន​​​លើក​​ប៉ែល​​ជីកដី​​ដាំ​ដើមឈើ​​ដូចឆ្នាំមុនៗ ...    ​​

ទម្លាប់​​កាយវិកា​​បាន​បង្ហាញ​ពី​​មនោសញ្ចេតនា​ដែល​ឈរនៅជាមួយ​ប្រជាជន​​របស់​លោក ​ ​ទោះ​រយៈពេលបានកន្លងផុត​ទៅ​យូរ​ប៉ុណ្ណា​ក្តី​​ក៏​​មិន​ដែល​​ប្រែប្រួល​​នោះ​ទេ​។​​​​

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន_fororder_0412 kh pic3

 

【លោក​​បាននាំ​អ្នកភូមិ​ដើរផ្សារណាត់​ធ្វើ​ការស្ទង់មតិ​】

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន_fororder_0412 kh pic2

កាលពី​ទសវត្ស​៨០សតវត្សរ៍មុន០​​លោក​Xi Jinping ​បំពេញមុខងារ​ជា​លេខា​គណកម្មាការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ស្រុក ​Zhengding ខេត្ត Hebei​។ ឥរិយាបថធ្វើការ​របស់​កម្មាភិបាល​វ័យក្មេង​រូបនេះ​​ត្រូវបាន​សម្គាល់ថា​មានលក្ខណៈថ្មីប្លែក​​។​​​

 “លោក​មិនដែល​អង្គុយ​ទំនេរ​នៅ​ការិយាល័យ​ទេ។” ​​

កម្មាភិបាល​ស្រុក​នា​ឆ្នាំនោះ​បាន​នឹករំលឹកថា​​លោក​Xi Jinping ​តែង​នាំ​បុគ្គលិក​ការងារ​ទៅ​ធ្វើ​ការអង្កេត​និង​ស្ទង់មតិ​ “ជាពិសេស​ថ្ងៃបើកផ្សារណាត់ក្នុងស្រុក ​លោកបាន​រៀប​តុ​តាម​ផ្លូវ​ធំ​ ទាញដៃ​អ្នកភូមិ​ដើរលេងផ្សារ​មកអង្គុយលេងសំណេះសំណាល ​ដើម្បី​ស្វែងយល់​ប្រជាមតិ​។ ​”  ​ ទ្វារ​ទីស្នាក់ការគណៈកម្មធិការបក្ស​ស្រុក​ក៏​បើកទូលាយ​ជាប់រហូត​ ​​កសិក​វ័យចាស់​ដែល​ស្ពាយ​កន្ត្រក​ដឹកជី​លាមក​​ដើរ​ចូល​មក​និយាយ​ជាមួយ​លោក​​Xi Jinping ៕​​​

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន_fororder_0412 kh pic4

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស