郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងមហាផ្ទៃបារាំងប្រកាសពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១

2022-04-12 15:54:24 cri

      ថ្ងៃ​ទី​១១​ខែ​មេសា វេបសាយផ្លូវ​ការ​នៃ​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ជុំទី​១ លោក​Macronប្រធានាធិបតី​បារាំង​បច្ចុប្បន្ន​ទទួល​បាន​សំឡេង​ឆ្នោតមាន​ប្រសិទ្ធភាព​ចំនួន​២៧.៨៤%​ដែល​ស្ថិត​នៅ​លំដាប់​ទី​១​ក្នុង​ចំណោមបេក្ខជន​ឈរ​ឈ្មោះចំនួន​១២​រូប លោក​ស្រី Marina Le penបេក្ខជនឈរឈ្មោះនៃ​សហភាព​ជាតិ​ដែល​ជា​គណបក្ស​ស្តាំ​និយម​បាន​ស្ថិត​នៅ​លំដាប់ទី​២​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត២៣.១៥%។ លោក​Macronនិងលោក​ស្រី Marina Le penនឹង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​២​ដើម្បី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។

      សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជុំ​ទី​២​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ខែ​មេសា​ខាង​មុខ។

អ្នកបកប្រែ:郑磊
ប្លុកពិសេស