郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារបម្រុងសហព័ន្ធញូវយ៉ក ការរំពឹងទុកចំពោះអតិផរណារបស់អ្នកប្រើប្រាស់ប្រទេសអាមេរិកបានកើនឡើងខ្លាំង ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ

2022-04-12 16:51:34 cri

 ​​​​​     តាមឯកសារស៊ើបអង្កេតប្រចាំខែដែលធនាគារបម្រុងសហព័ន្ធញូវយ៉កបានផ្សាយកាល​​​ពី​ថ្ងៃទី១១ខែមសា បង្ហាញអោយឃើញថា  នៅខែមីនាឆ្នាំនេះ  ការរំពឹងទុករបស់អ្នកប្រើប្រាស់អាមេរិកចំពោះអតិផរណាក្នុងមួយឆ្នាំអនាគត បានឡើងដល់៦.៦ភាគរយ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ 

    ការស៊ើបអង្កេតបង្ហាញអោយឃើញថា  ការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ចំពោះកំណើនតម្លៃទំនិញ សំខាន់ផ្តោតទៅលើវិស័យស្បៀងអាហារ ប្រេងសាំងនិងថ្លៃឈ្នួល។ព្រមពេលជាមួយគ្នានេះ  ក៏បានរកឃើញថា  ការព្រួយបារម្ភចំពោះបញ្ហាអត់ការងារធ្វើរបស់អ្នកប្រើប្រាស់​ មានសភាពធ្ងន់ធ្ងរឡើង  ហើយអ្នកដែលចូលរួមការស៊ើបអង្កេតដែលព្យាករណ៍ថា  អត្រាអត់ការងារធ្វើនៅមួយឆ្នាំក្រោយនឹងកើនឡើង មានដល់៣៦.២ភាគរយ គឺកំរិតខ្ពស់បំផុតតាំងពីខែកុម្ភៈឆ្នាំ២០២១មក​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស