孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មើលឱ្យច្បាស់!​ពួកគេគឺ​ជាអ្នកផលិត​សារធាតុ​ពុលដែល​បង្កហានិភ័យ

2022-04-12 16:00:32 cri

មើលឱ្យច្បាស់!​ពួកគេគឺ​ជាអ្នកផលិត​សារធាតុ​ពុលដែល​បង្កហានិភ័យ_fororder_1

    ចាប់តាំងពី​ការប៉ះទង្គិច​រវាងរុស្ស៊ី​និងអ៊ុយក្រែន​បានផ្ទុះមក​ ក្រៅពី​សភាពការណ៍​ប្រយុទ្ធ​រវាង​ភាគីទាំងពីរ​ បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​ដែល​សហរដ្ឋអាមេរិក​បានបង្កើត​នៅអ៊ុយក្រែន​ក៏បាន​ក្លាយជា​ចំណុចក្តៅ​ដែលភាគី​នានាយកចិត្ត​ទុកដាក់​ផងដែរ ។​ នៅ​កណ្តាល​ខែមីនា​ ក្រសួង​ការពារជាតិ​រុស្ស៊ីបាន​ប្រកាស​ឯកសារ​ដែល​ទទួលបាន​ពីបុគ្គលិកនៃ​បន្ទប់ពិសោធន៍​ជីវសាស្ត្រ​អ៊ុយក្រែន​ ដែល​ទម្លាយឱ្យ​ដឹងពី​ការដែល​សហរដ្ឋអាមេរិក​និងសម្ព័ន្ធមិត្ត​អង្គការ​ណាតូ​ធ្វើការសិក្សា​ស្រាវជ្រាវពី​អាវុធ​ជីវសាស្ត្រ​នៅអ៊ុយក្រែន ​។ ការសិក្សា​ស្រាវជ្រាវ​ទាំងនេះ​បូករួមទាំង​វីរុស​ H5N1 ដ៏​កាចសាហាវ​ដែលមាន​អត្រា​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ខ្ពស់​ដល់​ទៅ​៥០ភាគរយ​និងវីរុស ​Newcastle ។

    អ្វីដែល​កាន់តែ​គួរឱ្យសង្ស័យ​នោះគឺ ​ប្រឈមនឹង​ការចោទប្រកាន់​របស់​ភាគីរុស្ស៊ី​ ការសម្តែង​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​បាតដៃ​ជាខ្នងដៃ​ ហើយ​ប្រញាប់​បំផ្លាញ​ស្នាមសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​ ព្រមទាំង​ចេញ​បទបញ្ជា​បន្ទាន់​ដើម្បី​បំផ្លាញ​និងផ្ទេរ​សារធាតុ​បង្កជំងឺ​ប្រកប​ដោយ​គ្រោះថ្នាក់​ទៅកាន់​បន្ទប់ពិសោធន៍​អ៊ុយក្រែន ។

មើលឱ្យច្បាស់!​ពួកគេគឺ​ជាអ្នកផលិត​សារធាតុ​ពុលដែល​បង្កហានិភ័យ_fororder_2

មើលឱ្យច្បាស់!​ពួកគេគឺ​ជាអ្នកផលិត​សារធាតុ​ពុលដែល​បង្កហានិភ័យ_fororder_3

    តាមការពិត​ បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​របស់​សហរដ្ឋអាមេរិក​នៅអ៊ុយក្រែន​គ្រាន់តែជា​មួយជ្រុង​តូច​នៃបណ្តាញ​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​នៅទូទាំង​ពិភពលោក​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ។ តាម​ទិន្នន័យ​ដែលភាគី​អាមេរិកបាន​ប្រកាសឱ្យ​ដឹងថា ​សហរដ្ឋអាមេរិក​បានគ្រប់គ្រង​បន្ទប់ពិសោធន៍​ជីវសាស្ត្រ​ចំនួន៣៣៦​នៅប្រទេស​ចំនួន៣០​នៅទូទាំង​ពិភពលោក ។ ​បន្ទប់ពិសោធន៍​ទាំងនេះជា​ចំណែកមួយ​នៃអ្វីដែល​ហៅថា ​“ផែនការ​សហប្រតិបត្តិការ​ផ្នែក​ជីវសាស្ត្រ”​ ដែលផ្តល់​ប្រាក់ទុន​ផ្ទាល់​ដោយអគារ​បញ្ចកោណ ​ហើយ​ភាគច្រើន​គឺស្ថិតនៅ​ប្រទេស ​CIS មជ្ឈិមបូព៌ា ​អាស៊ីអាគ្នេយ៍​និងអាហ្វ្រិក ។

    មួយផ្នែក ​សហរដ្ឋអាមេរិក​បាន “ទម្លាក់​សារធាតុ​ពុលជីវសាស្ត្រ​”តាមរយៈ​ការបង្ខំធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ផ្សេងទៀត​​ ​មួយផ្នែក​ទៀតបាន​បង្ក​គ្រោះចង្រៃ​តាមរយៈ​ការនាំចេញ​មនោគមវិជ្ជា​ ។ ប្រទេស​ដែល​ត្រូវ​សហរដ្ឋអាមេរិក​ “​នាំចេញ​ប្រជាធិបតេយ្យ”​ទាំងនោះ​ មិនត្រឹមតែ​គ្មាន​ប្រទេស​ណាមួយ​បាន​សម្រេច​ស្ថិរភាពនិង​វិបុលភាព​ប៉ុណ្ណោះទេ​ ផ្ទុយ​ទៅវិញ​ក៏បាន​ធ្លាក់ខ្លួន​ចូលក្នុង​សភាព​ជាប់គាំង​ដោយ​សង្គ្រាម​ត្រជាក់​ដូចជា​ បាតុកម្ម​ដង្ហែក្បួន​ ការផ្លាស់ប្តូរ​រដ្ឋាភិបាល​និង​ភាព​ថយក្រោយ​ខាងសេដ្ឋកិច្ច ។

    គំនិតសង្គ្រាម​ត្រូវបាន​ដក់យ៉ាង​ស៊ីជម្រៅ​ក្នុងហ្សែន​របស់​សហរដ្ឋអាមេរិក​ ពេល “​អ្នកផលិត​សារធាតុពុល”​នេះមាន​ការព្រួយបារម្ភ​ជាយុទ្ធសាស្ត្រ​ដោយសារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​បាន​ងើបឡើង​ នោះ ​ក៏នឹង​តម្កល់​ផលប្រយោជន៍​អនុត្តរភាពរបស់ខ្លួន​លើ​ភាពច្របូក​ច្របល់ ​ការបង្ហូរឈាម​និងការឈឺចាប់​របស់​ប្រជាជននៃ​ប្រទេស​ដទៃទៀត ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស