郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិរបស់អាមេរិកបង្ហាញថា អត្រាគាំទ្ររបស់លោក Bidenធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីជាប់ឆ្នោតចូលកាន់មុខតំណែងមក

2022-04-12 15:28:35 cri

      ថ្ងៃទី​១០ខែ​មេសា តាម​ម៉ោង​ក្នុងតំបន់ លទ្ធផល​នៃ​ការ​ស្ទង់ប្រជាមតិ​មួយ​ច្បាប់​ដែល​ប្រទេស​អាមេរិក​បាន​ចេញផ្សាយ​ជា​ថ្មី​បំផុត​បាន​បង្ហាញថា នៅដើមខែ​មេសា អត្រា​គាំទ្រ​​របស់​លោក​ Biden ប្រធានាធិបតីអាមេរិក​បាន​ធ្លាក់​មកនៅត្រឹម​៤២ភាគរយ ដែល​ជា​កម្រិត​ទាបបំផុតបន្ទាប់ពី​លោក​បានជាប់ឆ្នោតចូល​កាន់​មុខ​តំណែង​មក​ ។

      ក្នុង​អំឡុង​ពីថ្ងៃទី​៥ដល់​ថ្ងៃទី​៨ ខែ​មេសា​ តាម​ម៉ោង​ក្នុង​តំបន់​ ក្រុម​ហ៊ុន​វិទ្យុ​ផ្សាយ​សម្លេង​Columbia  របស់អាមេរិក​បាន​​ស្ទង់​ប្រជាមតិ​ចម្រុះ​ទៅលើ​មនុស្ស​ពេញវ័យ​របស់អាមេរិក​ចំនួន​២០៦២នាក់ លទ្ធផល​នៃ​ការ​ស្ទង់​ប្រជាមតិ​បាន​បង្ហាញថា​ អ្នក​ចូល​រួម​ផ្តល់​ប្រជាមតិ​ចំនួន​៦៩ភាគរយ​មិន​គាំទ្រ​មធ្យោបាយ​របស់​លោក Biden សម្រាប់​ដោះស្រាយ​បញ្ហា​អតិផរណា ហើយ​អ្នកចូលរួមផ្តល់ប្រជាមតិចំនួន​៦៣ភាគរយ​មិន​គាំទ្រ​​ធ្យោបាយ​របស់​លោក  Biden សម្រាប់​ចាត់ចែង​បញ្ហាសេដ្ឋកិច្ច​ទូទៅ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស