孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិក​និងឥណ្ឌា​ធ្វើកិច្ចសន្ទនា ​“២បូក២”​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងវិស័យ​ជាច្រើន​មានភាព​កាន់តែ​ស៊ីជម្រៅ​

2022-04-12 15:46:40 cri

    កាលពីថ្ងៃ​ទី១១ខែមេសា​ សហរដ្ឋអាមេរិក​និងឥណ្ឌា​បានធ្វើ​កិច្ចសន្ទនា “​២បូក២”របស់​រដ្ឋមន្ត្រី​ការបរទេស​និងរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់ប្រទេស​ទាំងពីរ​នៅក្រុង​វ៉ាស៊ីនតោន​ ដើម្បី​សន្យាថា ​នឹងធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ជាច្រើន​មានភាព​កាន់តែ​ស៊ីជម្រៅ ​ព្រមទាំង​បាន​ពិភាក្សាអំពី​ស្ថានការណ៍​អ៊ុយក្រែន​ផងដែរ​ ។ ថ្ងៃដដែល​ លោក ​Biden ​ប្រធានាធិបតី​អាមេរិក​និងលោក ​Narendra ​Modi ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក៏បាន​ធ្វើជំនួប​ពិភាក្សា​ការងារ​តាមប្រព័ន្ធ​វីដេអូ​ផងដែរ ។

    តាម​សេចក្តី​ថ្លែងការណ៍​ដែល​សេតវិមាន​បាន​ប្រកាស​នៅថ្ងៃ​ដដែល​បាន​ឱ្យដឹងថា ​លោក ​Biden ​និងលោក ​Narendra ​Modi ​បាន​សន្យាថា​ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ក្នុងវិស័យ​ថាមពល​ស្អាត ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និងយោធា​ ធ្វើឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​មាន​ភាពកាន់តែ​ជិតស្និទ្ធ ​ព្រមទាំង​ពង្រីក​ការផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​រវាងភាគី​ទាំងពីរ​ផងដែរ ។

    ក្រសួង​ការពារជាតិ​អាមេរិកបាន​ប្រកាស​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃដដែល​ ដើម្បី​ឧទ្ទេសនាម​អំពីលទ្ធផល​នៃ​កិច្ចសន្ទនា ​“២បូក២” ​។ សេចក្តី​ថ្លែងការណ៍​បង្ហាញថា​ ប្រទេស​ទាំងពីរ​អាមេរិក​និងឥណ្ឌា​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ថ្មីដែល​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​ការពារជាតិ​ វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ​ពាណិជ្ជកម្ម​ បម្រែបម្រួល​អាកាសធាតុ ​សុខាភិបាល​សាធារណៈ​និងការផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​ជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស