孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើន​របស់​ឥណ្ឌូណេស៊ី​បានផ្ទុះ​ការតវ៉ា​​ដោយមកពី​មិនពេញចិត្ត​ចំពោះ​ការកើនឡើង​យ៉ាងខ្លាំង​នៃតម្លៃ​ទំនិញនិង​ប្រឆាំង​ការបន្លាយ​អាណត្តិកាល​របស់​ប្រធានាធិបតី​

2022-04-12 15:38:48 cri

    កាលពីថ្ងៃ​ទី១១ខែមេសា​ ខេត្តជាច្រើន​នៃប្រទេស​ឥណ្ឌូណេស៊ី​​ដូចជា ​ខេត្ត Sulawesi ​Selatan ​ខេត្ត Jawa ​barat ​និងតំបន់​ពិសេសនៃ​រដ្ឋធានី​ក្រុង​ហ្សាការតា​ជាដើម​បានផ្ទុះ​សកម្មភាព​តវ៉ា ។ ​បាតុករ​មិនពេញចិត្ត​ចំពោះ​ការកើនឡើង​នៃតម្លៃ​ទំនិញ ​ហើយ​ក៏បាន​ប្រឆាំងនឹង​សំណើរបស់​លោក ​Joko ​​Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែលមាន​លទ្ធភាព​បន្លាយ​អាណត្តិកាល​កាន់អំណាច​តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឬពន្យារ​ពេលធ្វើ​ការបោះឆ្នោត​ផងដែរ ។

    តាម​ការផ្សាយ​ដំណឹងនៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ឱ្យដឹងថា ​លោក ​Joko ​​Widodo ​ទទួលបាន​ការគាំទ្រ​យ៉ាងទូលំ​ទូលាយក្នុង​អាណត្តិ​របស់ខ្លួន​ ។ ប៉ុន្តែ​ការស្ទង់​ប្រជាមតិ​បាន​បង្ហាញថា ​ជនជាតិ​ឥណ្ឌូណេស៊ី​លើសពី​៧០ភាគរយ​​ច្រានចោល​សំណើស្តីពី​ការបន្លាយ​អាណត្តិកាល​របស់​លោក ​Joko ​​Widodo ​។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស