郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវអោយអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដនៅលើបញ្ហាស្ថានការណ៍រីករាលដាលនៃជំងឺកូរីដ១៩និងវ៉ាក់សាំង

2022-04-12 16:56:58 cri

     ថ្ងៃទី១១ខែមេសា លោកZhangJunតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការ​សហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាសាធារណៈអំពីបញ្ហាស្ថានការណ៍រីករាលដាលនៃជំងឺកូរីដ១៩​និងវ៉ាក់សាំង  ដោយអំពាវនាវអោយអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។

     លោកZhangJunបានថ្លែងថា  ពិភពលោកបានឈានចូលឆ្នាំទី៣នៃការរីករាលដាលរបស់ជំងឺកូរីដ១៩ហើយ​។ មនុស្សជាតិក្តាប់បានជាមូលដ្ឋាននូវមធ្យោបាយដ៏មានប្រសិទ្ធិភាពសម្រាប់ប្រយុទ្ធប្រឆាំងស្ថានការណ៍រីករាលដាលជំងឺកូរីដ១៩​។ ក្នុងពេលជាមួយគ្នានេះស្ថានការណ៍រីករាលដាលជំងឺកូរីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ ​ឥឡូវនៅឆ្ងាយពីរយៈពេលពេញចិត្តនិងបន្ធូការប្រុងប្រយ័ត្ន​  ។    ចំពោះបញ្ហាលេចធ្លោមួយចំនួននាពេលបច្ចុប្បន្ន  សូមលើកជាយោបល់ខ្លះដូចពោលខាងក្រោមនេះ   ទីមួយ  ជំរុញដោយកម្លាំងខ្លាំងនូវការបង្កើតរបាំងភាពស៊ាំ  ។​ ទីពីរ ពង្រឹងការកសាងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ទីបី​ បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការងើបឡើងវិញក្រោយពីស្ថានការណ៍រីករាលដាលនៃជំងឺ និង​ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ទីបួន អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ​ ៕

 

​​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស