邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន

2022-04-11 16:40:42

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_1128549032_16496505022391n

      រសៀល​ថ្ងៃទី១០ ខែមេសា ​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​ចិន​បាន​គួសបញ្ជាក់​នៅ​ពេល​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​បន្ទប់​ពិសោធន៍​គ្រាប់ពូជឈូងសមុទ្រ​Yazhou​ ​ ដែលស្ថិតនៅទី​ក្រុង ​Sanya​ ខេត្ត ​Hainan​ ថា  ​គ្រាប់ពូជ​ជា​គន្លឹះ​នៃ​សន្តិសុខ​ស្បៀងអាហារ​របស់​ប្រទេស​ចិន ​។ ​ មានតែ​​ក្តាប់​ជាប់​​គ្រាប់ពូជ​​យើង​ក្នុង​​​ដៃ​របស់​ខ្លួនឯង​  ទើបអាច​សម្រេច​សន្តិសុខ​ស្បៀងអាហារ​ជាតិបាន។ ​​ ​ប្រភព​​គ្រាប់ពូជ​គួរ​គ្រប់គ្រង​ដោយ​ម្ចាស់ការ​ ​ បច្ចេកទេស​ឧស្សហកម្ម​គ្រាប់ពូជ​គួរ​អភិវឌ្ឍ​​ដោយ​ម្ចាស់ការ។ ​នេះជា​​កិច្ចការ​សំខាន់​ដែល​មាន​អត្ថន័យ​ជា​​យុទ្ធសាស្ត្រ​។ ​យើងត្រូវ​ផ្សព្វផ្សាយ​ស្មារតី​របស់​អ្នក​បច្ចេកទេស​ជំនាន់​ចាស់ៗ​  ​បន្ត​​អភិវឌ្ឍ​​វិស័យនេះ​ឱ្យ​កាន់តែ​រឹងមាំ​ ​ក្តាប់​កិច្ចការ​ដ៏​សំខាន់​​មួយនេះ​ឱ្យ​ល្អ​។​​

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_1128549032_16496513403941n

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_1128549032_16496503955281n

ល្ងាចថ្ងៃដដែល​ ​លោក Xi Jinping ​ក៏​​បាន​អញ្ជើញទៅ​ត្រួត​​ពិនិត្យ​ការងារ​នៅ​​វិទ្យាស្ថាន​សិក្សា​មហាសមុទ្រ​ក្រុង​Sanya​នៃ​សកលវិទ្យាល័យ​មហា​សមុទ្រចិន​។

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_20220411140301018

 

អំពី​វិទ្យាស្ថាន​​សិក្សា​មហាសមុទ្រ​ក្រុង​Sanya​នៃ​សកលវិទ្យាល័យ​មហាសមុទ្រចិន​​

    ខេត្ត Hainan ​បានគ្រប់គ្រង​ទំហំសមុទ្រ​២ភាគ៣​របស់ចិន​ ដែល​ប្រកបដោយ​លក្ខខណ្ឌ​ពិសេសក្នុង​វិស័យ​ស្រាវជ្រាវ​អំពី​ការអភិវឌ្ឍ​​បច្ចេកទេស​ដូចជា​ការចូលក្នុង​សមុទ្រ​ទឹកជ្រៅ ​វាស់ស្ទង់​សមុទ្រ​ទឹកជ្រៅ​និងអភិវឌ្ឍន៍​សមុទ្រ​ទឹកជ្រៅ​ជាដើម ។

    លោក Xi ​Jinping ​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ការកសាងប្រទេស​ខ្លាំងក្លាខាង​មហាសមុទ្រ ​។ ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​មហាសមុទ្រ ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​អំពី​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​សមុទ្រ​ទឹកជ្រៅ ​ជំរុញ​ការកសាង “​មហាសមុទ្រ​វៃឆ្លាត”​ដើម្បីកសាង​ខេត្ត Hainan ​ឱ្យទៅជា​ខេត្តខ្លាំង​ក្លាខាង​មហាសមុទ្រ​ គឺជាអនុសាសន៍​ណែនាំរបស់​លោក Xi ​Jinping ​។

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_20220411095819139

 

       គួរបញ្ជាក់ថា​​វិទ្យាស្ថាន​​សិក្សា​មហាសមុទ្រ​ក្រុង​Sanya​នៃ​សកលវិទ្យាល័យ​មហាសមុទ្រចិន​​គឺ​បាន​ផ្តោត​លើ​ការសិក្សា​អំពី​​ “សមុទ្រ​ទឹក​ជ្រៅ” និង​ “តំបន់​ត្រូពិច”  ​បាន​បង្កើតជា​​ “បណ្តាញ​​សង្កេត​ស្រីឌី​ចំពោះ​​សមុទ្រ​ចិន​ខាង​ត្បូង​”  ដែលជា​ប្រព័ន្ធ​សង្កេត​លំហូ​សមុទ្រ​ទាំង​លំហ​អាកាស-ផ្ទៃ​មេឃ-ផ្ទៃដី-សមុទ្រ ​​ដែល​មាន​ទម្រង់ទ្រាយ​ធំ​បំផុត​លើ​លោក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​   ​ក៏ដូចជា​​បាន​នាំមុខ​កសាង​​​ “មជ្ឈមណ្ឌល​ទិន្នន័យធំ​​ផ្នែក​​សមុទ្រ​ចិន​ខាង​ត្បូង​”​។ ​ដែល​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​សេវា​ផ្នែក​​សន្តិសុខ​​​ដែន​សមុទ្រ​​ជាតិ ​ការរុករក​និងអភិវឌ្ឍ​ធនធាន ​ការបង្ការ​​គ្រោះ​មហន្តរាយ​ធម្មជាតិ  ​និងសេដ្ឋកិច្ច​សមុទ្រ​ជាដើម​៕​​

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន_fororder_20220411095819191

អ្នកបកប្រែ:邓倩
ប្លុកពិសេស