刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាជំនួយថ្មីរបស់រដ្ឋាភិបាលចិនចាប់ផ្តើមដឹកទៅកម្ពុជាជា បណ្តើរៗ

2022-03-30 15:09:08 cri

ថ្ងៃទី​២៩ ខែមីនា ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩​ជា​ជំនួយ​ថ្មី​របស់​​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​​កម្ពុជា​ចំនួន​៥​លាន​ដូស​បាន​ត្រូវ​ដឹក​ទៅ​កម្ពុជា​ជា​បណ្តើរ​ៗ​​។​

នៅក្នុង​ពិធី​​​ លោក​DengBoqing​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​អភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ចិន​បាន​ថ្លែងថា​ ​ថ្ងៃទី​១៨ ខែមីនា ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​សម្តេច​ហ៊ុនសែន​នាយរកដ្ឋមន្ត្រី​កម្ពុជា​​ ​ដោយ​លើក​ឡើងថា​ ​ភាគី​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​​១៩​។​ការ​ចាប់​ផ្តើម​ដឹក​ជញ្ជូន​​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩​ជា​ជំនួយ​ថ្មី​ចំនួន​​៥លានដូស​ដែល​ភាគី​ចិន​បាន​ផ្តល់​ជូន​ដល់​កម្ពុជា​ ​គឺ​ជា​ប្រតិបត្តិការ​ជាក់​ស្តែង​របស់​ប្រទេស​ចិន​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា​ដ៏​សំខាន់​របស់​លោក​XiJinping។​

​លោក​DengQingboបាន​ថ្លែងថា​ ​​ប្រទេស​ចិន​និងកម្ពុជា​មាន​មិត្តភាព​ប្រពៃណី​ដ៏​យូរអង្វែង​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​គ្រប់​បែប​យ៉ាង​ ​ហើយ​កាន់​តែ​រឹង​មាំ​។​គិត​រហូត​ដល់​បច្ចុប្បន្ន ​ភាគី​ចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩​ចំនួន​៤២លាន​ដូស​ដល់​កម្ពុជា​ ​ហើយ​ក្លាយ​​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​ដ៏​សំខាន់​និង​មាន​សុវត្ថិភាព​បំផុត​របស់​ភាគី​កម្ពុជា​។​ក្រៅ​ពីនេះ ភាគី​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជា​ច្រើន​លើក​ទៅ​កាន់​​កម្ពុជា​ ព្រមទាំង​​រៀបចំ​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​តាម​ប្រព័ន្ធ​វីដេអូ​ជា​ច្រើន​លើក​ ​និង​​ជួយ​កម្ពុជា​កសាង​បន្ទប់​ពិសោធន៍​​ធ្វើ​តេស្តរក​វីរុស​កូវីដ​១៩​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស