刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលចិន៖ថ្ងៃទី២៧ ខែមីនា ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន១២៧៥ករណី ក្នុងនោះករណីឆ្លងថ្មីក្នុងស្រុកគឺ១២១៩ករណី

2022-03-28 16:26:16 cri

ថ្ងៃទី​២៨ ខែមីនា ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​ជូន​ដំណឹង​​ថា​ ​ពី​ម៉ោង​០​ដល់​ម៉ោង​២៤ ​ថ្ងៃទី​២៧ ខែមីនា ​​ចិន​ដី​គោក​​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺកូវីដ​១៩​ចំនួន​១២៧៥ករណី​ គ្មានករណី​ស្លាប់​ថ្មី ​មាន​​​ករណី​សង្ស័យ​ឆ្លង​ជំងឺកូវីដ​១៩​ចំនួន​៦នាក់​ ​សុទ្ធតែ​ជា​ករណី​នាំ​ចូល​​ពី​ក្រៅប្រទេស​។​

ថ្ងៃដដែល ​មាន​អ្នក​​ជា​សះស្បើយ​​ចេញពី​មន្ទីរ​​ពេទ្យ​ចំនួន​១០៩៧ករណី​ ​អ្នកប៉ះពាល់​​យ៉ាង​ជិតស្និទ្ធ​ដែល​បញ្ចប់​ការ​​ពិនិត្យ​អង្កេត​ខាង​វេជ្ជសាស្ត្រ​ចំនួន​២៦៨៦៧ករណី ​ករណី​ឆ្លង​ជំងឺកូវីដ​១៩​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​បាន​កើន​ឡើង​៥​ករណី​បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​២៦​ ខែមីនា​​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស