魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមមន្ទីរពេទ្យអាល្លឺម៉ង់ថែ្លងថា តាមការប៉ាន់ប្រមាណ ករណីឈឺធ្ងន់ដោយសារជំងឺកូវីដ ១៩ នឹងកើនឡើងយ៉ាងខ្លាំង

2022-03-27 11:34:33 cri

    នៅថ្ងៃទី ​២៦ ​ខែមីនា ​តាមម៉ោងក្នុងតំបន់ ​សមាគម​មន្ទីរពេទ្យ​អាល្លឺម៉ង់​បាន​ថែ្លងថា ​តាម​ការ​ប៉ាន់​ប្រមាណ ​ដោយសារ​អត្រា​ឆ្លងជំងឺ​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ ​បានជា​ករណីឈឺធ្ងន់​ដោយ​សារ​ជំងឺ​កូវីដ ​១៩ ​នៅ​អាល្លឺម៉ង់​ប្រហែល​នឹង​កើនឡើងយ៉ាងខ្លាំង ​។​

    លោក ​Gerald ​Gass ​ប្រធាន​សមាគមនេះ​បាន​លើកឡើងថា ​អត្រាប្រើប្រាស់​បន្ទប់​សង្គ្រោះ​បន្ទាន់ ​ICU ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ដំណើរឆ្លងវីរុស​ក្នុងកម្រិតណា​មួយ ​ពោល​គឺ ​"ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ​ចំនួនអ្នកជំងឺ​ក្នុង​បន្ទប់ ​ICU ​ក៏នឹង​កើនឡើង​កាន់តែខ្លាំង​ឡើង​ៗ​ផងដែរ" ​។ ​ស្រប​ពេល​ជាមួយ​គ្នានេះ ​លោក ​Gerald ​Gass ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ក្រៅ​ពី​នេះ ​ដោយ​សារ​កង្វះខាត​បុគ្គលិកពេទ្យ ​ដូច្នេះ ​មន្ទីរពេទ្យ​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​តឹងរ៉ឹង​នេះ ​ពោលគឺ ​"មន្ទីរពេទ្យចំនួន ​៣ ​ភាគ ​៤ ​នឹង​កាត់​បន្ថយ​ការ​វិនិច្ឆ័យ​និង​ព្យាបាលរោគ​ដោយ​សារ​កង្វះ​ខាត​បុគ្គលិក​ពេទ្យ​ដោយខានពុំបាន ​។ ​ហើយ​បុគ្គលិក​ពេទ្យ​ជាច្រើន​ត្រូវទៅ​ថែរក្សា​កុមារ​ដែល​ឆ្លង​វីរុស​កូវីដ ​១៩ ​។"​

   លោក ​Gerald ​Gass ​បានសង្កត់ធ្ងន់ថា ​សភាពការណ៍​បច្ចុប្បន្ន​បាន​បង្ហាញឱ្យឃើញ​ថា ​"ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ ​១៩ ​នៅទូទាំងពិភពលោក​មិនទាន់​បញ្ចប់នៅឡើយទេ ​"៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស