孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួន​ករណីឆ្លង​ជំងឺកូវីដ១៩​សរុបនៅ​កូរ៉េខាងត្បូង​បានកើន​លើសពី​១០លាន​ករណី​​

2022-03-23 14:12:00 cri

    តាម​ការផ្សាយ​ដំណឺងនៃ​ប្រព័ន្ធ​សារព័ត៌មាន​កូរ៉េខាងត្បូង​ឱ្យដឹងថា ​ក្រសួង​គោលនយោបាយ​បង្ការជំងឺឆ្លងនៃ​មជ្ឈិមកូរ៉េខាងត្បូង​បានប្រកាស​នៅថ្ងៃ​ទី២៣ខែមីនាថា​ គិតមក​ទល់ម៉ោង​សូន្យថ្ងៃដដែល​ ចំនួនករណី​ឆ្លងជំងឺកូវីដ​១៩នៅ​កូរ៉េខាងត្បូង​គឺ៤សែន៩​ម៉ឺន៨រយ​៨១ករណី ​សរុបមាន​ចំនួនករណី​ឆ្លង​១០លាន៤​សែន២ម៉ឺន​៧ពាន់២​រយ៤៧​ករណី ។

    ចាប់តាំងពី​ចូលខែ​មីនាមក ​ចំនួនករណី​ឆ្លងជំងឺកូវីដ​១៩ក្នុងមួយ​ថ្ងៃនៅកូរ៉េ​ខាងត្បូងបាន​បង្កើត​កំណត់ត្រាថ្មី​ជាបន្តបន្ទាប់ ។​ គិតមកទល់​ម៉ោងសូន្យ​កាលពីថ្ងៃ​ទី១៧ខែមីនា ​ចំនួន​ករណីឆ្លង​ជំងឺកូវីដ១៩ថ្មី​នៅកូរ៉េខាងត្បូង​ក្នុងថ្ងៃដដែលនោះ​គឺ៦សែន​២ម៉ឺន១​ពាន់៣រយ២៨​ករណី ​ចំនួន​ករណីឆ្លង​ថ្មីក្នុង​ថ្ងៃនោះ​មិនត្រឹមតែ​ជាចំនួន​ករណីឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ផ្ទុះជំងឺកូវីដ​១៩នៅ​ប្រទេស​កូរ៉េខាងត្បូង​ប៉ុណ្ណោះទេ​ ថែមទាំង​ជាចំនួន​ខ្ពស់បំផុត​លើទូទាំង​ពិភពលោក​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស