郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន៖ស្ថានការណ៍អ៊ុយក្រែននាំមកនូវការបំផុសគំនិតដ៏សំខាន់ដល់បណ្តាប្រទេសអាស៊ាន

2022-03-22 10:10:27 cri

      ថ្ងៃ​ទី​២១​ខែ​មីនា លោក​DengXijunឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​នៅ​អាស៊ានបាន​ថ្លែង​នៅ​ក្រុង​ហ្សាកាតាថា ស្ថានការណ៍​អ៊ុយក្រែននា​ពេល​បច្ចុប្បន្ន​បាន​នាំ​មក​នូវ​ការ​បំផុស​គំនិត​ដ៏​សំខាន់​ដល់​បណ្តាប្រទេស​អាស៊ាន។

      លោក​DengXijunបាន​លើកឡើងថា បច្ចុប្បន្ននេះ ប្រទេស​លោក​ខាង​លិច​ដូច​ជា​អាមេរិក​និង​ប្រទេស​អឺរ៉ុប​ជា​ដើមកំពុង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​គ្រប់​បែប​យ៉ាង​ពាក់​ព័ន្ធ​ប្រទេស​ចិនជុំវិញបញ្ហា​អ៊ុយក្រែន ទង្វើ​បែប​នេះ​មាន​ចេតនា​អាក្រក់​យ៉ាង​ខ្លាំង​ដើម្បី​ទម្លាក់​ចោល​ទំនួល​ខុស​ត្រូវ​និង​លាប​ពណ៌​ប្រទេស​ចិន ជឿ​ជាក់​ថា ប្រទេស​អាស៊ាន​អាច​បែង​ចែក​ខុស​និងត្រូវនិង​មិន​ត្រូវ​បំភាន់​ភ្នែក​ដោយ​សារ​រឿង​នេះឡើយ។

      លោក​DengXijunបាន​ថ្លែងថា ខ្ញុំ​ចាប់​អារម្មណ៍​ថា ស្ថានការណ៍​អ៊ុយក្រែន​បាន​បណ្តាល​ឱ្យ​មជ្ឈដ្ឋាន​នានា​នៃ​អាស៊ាន​មាន​ការ​រិះ​គិត​យ៉ាង​ស៊ី​ជម្រៅ​ចំពោះ​ស្ថានការណ៍​នៃ​តំបន់​ខ្លួន មតិ​យោបល់​សំខាន់ៗមួយ​ចំនួន​បាន​ធ្វើ​ឱ្យ​យើងមាន​ចំណាប់​អារម្មណ៍​និង​ការ​គិត​ពិចារណា​យ៉ាង​ជ្រាល​ជ្រៅ៖ទី​១ ស្ថានការណ៍​សន្តិភាព​និង​ស្ថិរភាព​នៃ​អាស៊ី​បូព៌ាមាន​តម្លៃ​មិន​អាច​កាត់​ថ្លែ​បាន ទី​២ ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ចាំ​បាច់​ត្រូវ​គោរព​ទស្សនៈសន្តិសុខ​ដ៏​ត្រឹម​ត្រូវ ទី​៣ សន្តិភាព​និង​ភាព​សុខ​សាន្តត្រាន​របស់​តំបន់​នេះ​ចាំ​បាច់​ត្រូវ​រួម​គ្នា​គាំពារ​ដោយ​ភាព​ម្ចាស់​ការ​ពី​សំណាក់ប្រទេស​ក្នុង​តំបន់៕

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន៖ស្ថានការណ៍អ៊ុយក្រែននាំមកនូវការបំផុសគំនិតដ៏សំខាន់ដល់បណ្តាប្រទេសអាស៊ាន_fororder_VCG111358768928

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស