郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ក្នុងបរិបទធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើនយោបាយ តើប្រជាជនអាមេរិកអាចរក្សាសុវត្ថិភាពបានទេ

2022-03-19 11:07:11 cri

       នាពេល​ថ្មីៗ​កន្លង​ទៅនេះ សភា​ជាន់​ទាប​អាមេរិកបាន​អនុម័ត​លើ​គម្រោង​ច្បាប់​មួយ​ស្តីពី​ថវិកា​សហរដ្ឋ​រដ្ឋាភិបាល​ដែល​មានទឹកប្រាក់​ច្រើន​សម្បើម​ ក្នុ​ងនោះ​បូក​រួម​ទាំង​ជំនួយ​ថវិកាបន្ទាន់​ផ្តល់​ឱ្យ​អ៊ុយក្រែន​ដែល​មាន​ចំនួន​ច្រើន​ឡើង​ដល់​១ម៉ឺន​៣ពាន់​៦រយ​លាន​ដុល្លារ​អាមេរិក ។ ប៉ុន្តែ​ដោយ​មក​ពីបក្ស​ទាំង​ពីរ​របស់​អាមេរិក​មាន​ការ​ខ្វែង​គំនិត​ក្នុង​បញ្ហា​ចាត់ចែង​ថវិកាសម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ បាន​ជា​សភាជាន់ទាប​អាមេរិក​​បាន​លុប​ចោល​ថវិកា​​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ​១៩​ចំនួន​១ម៉ឺន​៥ពាន់​៦រយ​លាន​ដុល្លារអាមេរិក​ក្នុង​គម្រោង​ច្បាប់​នេះ​តែម្តង ។

        ដោយ​គិត​ពិចារណា​ថាបច្ចុប្បន្ន​នេះ​ការ​រីក​រាលដាល​នៃជំងឺកូវីដ​១៩​នៅអាមេរិក​នៅតែ​មានភាពធ្ងន់ធ្ងរ​ដដែល ហើ​យថវិកា​ទប់ទល់នឹង​ជំងឺកូវីដ​១៩​ក៏តែងតែខ្វះខាត ដូច្នេះ​សេចកី្ត​សម្រេច​ចិត្ត​មួយ​នេះ​គួរឱ្យ​អ្នក​ផង​ភ្ញាក់ផ្អើល​ ដែល​បាន​បង្ហាញម្តង​ទៀត​ទៅកាន់​ពិភពលោក​ថា​ ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​តែ​មួយ​គត់​នៅលើ​ពិភពលោក យកផលប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​តម្កល់លើ​អាយុជីវិត​របស់​ប្រជាជនដោយយ៉ាងម៉េច ក៏ដូច​ជា​អ្នក​នយោបា​យ​អាមេរិក​ដែល​និយា​យ​ពី“សិទ្ធិមនុស្ស​”​ ពេញៗមាត់ទាំងនោះ​មិន​អើ​ពើ​និង​បំពាន​សិទ្ធិ​រស់រានមាន​ជីវិត​របស់​ប្រជាជន​សាមញ្ញ​យ៉ាង​ដូច​ម្ត៉េច។

        អនុលោម​តាម​តួលេខ​ស្ថិតិ​របស់​សកលវិទ្យាល័យ​Johns Hopkins របស់​អាមេរិក​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អាមេរិក​បាន​រកឃើញករណី​ឆ្លង​ជំងឺកូវីដ​១៩​ជិត​៨០លាន​នាក់​ ករណី​ស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩​មានចំនួនជិត​១លាន​នាក់​ ត្រូវគេ​ហៅថា “​ប្រទេស​ទទួល​បរាជ័យ​​ធំជាង​គេ​ក្នុ​ងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​”​ដ៏ពិត​ប្រាកដ ។ រីឯការ​លុប​ចោល​ថវិកា​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ​១៩​ចំនួន​១ម៉ឺន​៥ពាន់​៦រយលាន​ដុល្លារអាមេរិកបាន​បង្ហាញ​ថា ​ការ​បដិបក្ខ​រវាង​បក្ខពួក​និង​មានភាព​ជ្រុល​និយម​បាន​អូសប្រជាជនអាមេរិក​​ឱ្យ​​ធ្លាក់​ក្នុងស​ភាពកាន់តែ​គ្រោះថ្នាក់ ហើយ​ក៏បានក្លាយជាវដ្តវិលចុះ​វិល​ឡើង​ដ៏អាក្រក់នៃជំងឺរ៉ាំរ៉ៃក្នុង​សង្គម​ដែល​មានសភាព​កាន់​តែធ្ងន់​ធ្ង​រផង​ដែរ ។

       ក្នុ​ងបរិបទ “​ធ្វើ​ការ​ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ​១៩​លើនយោបាយ​” ជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម​អាមេរិក​ដែល​មានតាំងពីដើមមកបាន​និង​កំពុង​មាន​សភាពកាន់​តែ​ធ្ងន់​ធ្ងរឡើង។​ បច្ចុប្បន្ន​នេះ តួលេខ​នៃ​ការ​រីក​រាលដាល​របស់​ជំងឺកូវីដ​១៩​នៅអាមេរិក​បាន​កើនឡើង​ជាបន្ត​បន្ទាប់​ ប៉ុន្តែ​សង្គម​អាមេរិក​បែរ​ជា​​ធ្វេស​ប្រហែស​ចំពោះ​បញ្ហា​នេះ ។ អ្នក​វិភាគ​បានសម្គាល់​ឃើញ​ថា មូលហេតុ​មួយ​គឺ អត្រា​ស្លាប់​របស់​ជនជាតិ​អាមេរិកដើម​កំណើត​អាហ្វ្រិក អេស្ប៉ាញ​និង​ជនជាតិ​ដើម​ភាគតិច​ ខ្ពស់​ជាង​ជនជាតិ​អាមេរិក​ស្បែក​ស រីឯ​ក្រុម​មនុស្ស​ទាំង​នេះ​មិន​ដែល​ទទួល​ការ​ផ្តោត​សំខាន់​ពីសំណាក់សង្គម​តាំង​ពីដើម​មក​ ។ ប្រការ​នេះ​បាន​ឃើញច្បាស់​ថា ​ការ​រើស​អើង​ពូជ​សាសន៍​បានចាក់ឬសយ៉ាងជ្រៅ​ក្នុងសង្គម​អាមេរិក ។

        ក្នុង​បរិបទ​ជំងឺកូវីដ​១៩ ​​អារម្មណ៍​ទទួល​​បាន​ ​អារម្មណ៍​សុភមង្គល​ និង​អារម្មណ៍​ខាង​សុវតិ្ថភាព​​របស់​ប្រជាជនសាមញ្ញ​អាមេរិក​ត្រូវបាន​បាត់បង់ ដូច​ជាអតិផរណាមានភាព​កាន់​តែ​អាប់អួ​ គម្លាត​រវាង​អ្នក​ក្រីក្រ​និង​អ្នក​មាន​កាន់​តែ​ធ្ងន់​ធ្ងរ​ពីមួយ​ថ្ងៃទៅមួយថ្ងៃ ។ មួយ​ផ្នែក​ ប្រជាជន​ស្រទាប់​ទាប​មានភាពលំបាកខាង​ការ​ហូប​ចុក មួយផ្នែក​ទៀត​ មហាសេដ្ឋី​​មាន​ទ្រព្យ​សម្បតិ្ត​កាន់​តែស្តុក​ស្តម្ភ ។

        សភាពការណ៍​កាន់​តែធ្ងន់​ធ្ងរ​ប្រហែល​នឹង​កើត​មាន​នៅពេល​ខាង​មុខ​ ។ តាម​ដំណឹង​នៃ​វេបសាយ​ប៉ុស្តិ៍​ព័ត៌មាន​និង​ពាណិជ្ជកម្ម​របស់​អ្នក​ប្រើ​ប្រាស់​អាមេរិកដែល​ផ្សព្វផ្សាយ​នៅ​ពេល​​ថ្មីៗ​កន្លង​មក​បាន​ឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ គ្រូពេទ្យ​និង​អ្នក​ជំនាញខាង​សុខាភិបាល​សាធារណៈចំនួនជាង​២០រូប​បាន​ចេញផ្សាយ​របាយការណ៍​ ដែល​បាន​លើក​ឡើង​ថា ​អាមេរិក​​ត្រឡប់​ទៅ​ជីវភាព​ជា​ប្រក្រតី​វិញ​ នៅត្រូវ​ការ​រយៈពេល​ជាយូរ ។ បើ​គិត​ពីចារណា​ដោយ​ទុទិដ្ឋិនិយម ចាប់ពី​ពេល​នេះ​ដល់​ខែមីនា​ឆ្នាំ​២០២៣ ​បើ​សិនជា​លេចចេញ​វីរុស​បម្លែង​ថ្មី​ទៀត នោះ​នឹង​ឆ្លង​ប្រជាជន​អាមេរិក​ចំនួន​៨០ភាគរយ អ្នក​ឆ្លង​ជំងឺ​​ចំនួន​០.១ភាគរយ​នឹងស្លាប់​បាត់បង់ជីវិត ពោលគឺ​ប្រហែល​នឹង​មាន​ជនជាតិអាមេរិក​ចំនួន​២សែន​៦ម៉ឺន​៤ពាន់​នាក់​ស្លាប់​បាត់បង់ជីវិត​ដោយសារ​ជំងឺកូវីដ​១៩ ។

        អ្នក​នយោបាយ​អាមេរិក​ដែល​គិត​តែ​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន ងប់ងល់នឹង​ធ្វើ​ការ​បដិបក្ខ​បក្ខ​ពួក​ ហើយ​មិន​អើ​ពើ​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​ បាននិង​កំពុង​ធ្វើ​ឱ្យ​អាមេរិក​​មាន​កំហុស​ម្ត​ងហើយ​ម្តង​ទៀត​នៅតាម​ផ្លូវ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ៕

#CCFR Comment#បទវិភាគ៖ ក្នុងបរិបទធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើនយោបាយ តើប្រជាជនអាមេរិកអាចរក្សាសុវត្ថិភាពបានទេ_fororder_03191

#CCFR Comment#បទវិភាគ៖ ក្នុងបរិបទធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើនយោបាយ តើប្រជាជនអាមេរិកអាចរក្សាសុវត្ថិភាពបានទេ_fororder_03192

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស