马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកកិច្ចប្រជុំដើម្បីវិភាគអំពីស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងសម្រាប់ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង

2022-03-18 13:40:52 cri

 

 

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី១៧ខែមីនាដើម្បីវិភាគអំពីស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង។ លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ។

 

លោក Xi Jinping បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់គឺជាជ័យជម្នះ។ គ្រប់តំបន់គ្រប់ក្រសួងស្ថាប័ននិងភាគីទាំងអស់ត្រូវតែយល់ដឹងឱ្យបានស៊ីជម្រៅអំពីភាពស្មុគស្មាញ ភាពលំបាក និងភាពសាចុះសាឡើងនៃការងារគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនៅក្នុងនិងក្រៅប្រទេសនាពេលបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់ជានិច្ច​ និងយកចិត្តទុកដាក់លើការងារគ្រប់ផ្នែកនៃការបង្ការជំងឺឆ្លងនិងអនុវត្ត​ជាក់ស្តែង។ យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ប្រជាជនជាអាទិភាព តម្កល់អាយុជីវិតមនុស្ស​ជាចម្បង  ប្រកាន់ខ្ជាប់នូវភាពជាក់លាក់ខាងវិទ្យាសាស្ត្រ និងការទប់ស្កាត់ករណីឆ្លងឱ្យ​​ម​កនៅត្រឹមសូន្យ​​ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតឱ្យបានឆាប់ ត្រូវធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការបង្ការ និងគ្រប់គ្រងជំងឺឆ្លងតាមបែបវិទ្យាសាស្ត្រនិងចំគោលដៅ ហើយបន្តបង្កើនប្រសិទ្ធភាពនៃវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាបន្តបន្ទាប់។ យើងត្រូវកាត់បន្ថយផលប៉ះពាល់ពីជំងឺឆ្លងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិត​អតិបរមា​។

អ្នកបកប្រែ:马小青
ប្លុកពិសេស