កាលពីថ្ងៃទី ១៧ ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានស្តីពីប្រតិបត្តិការពិសេស "Qinglang" ឆ្នាំ២០២២ ។ លោក Sheng Ronghua អនុប្រធានការិយាល័យព័ត៌មានអ៊ីនធឺណិតជាតិចិនបានថ្លែងថា ប្រតិបត្តិការពិសេស "Qinglang" ឆ្នាំ២០២២ នឹងផ្តោតលើការងារសំខាន់ចំនួន ១០ រួមទាំងការគ្រប់គ្រងរបៀបរៀបរយនៃការផ្សាយផ្ទាល់ និងវីដេអូឃ្លីបតាមបណ្តាញអ៊ីនធើណែតជាដើម ដើម្បីដោះស្រាយបញ្ហាធំៗចំនួន ៧ ដែលប្រជាជនបានសម្តែងការមិនពេញចិត្តនិងក្តីកង្វល់យ៉ាងខ្លាំង ក្នុងន័យធ្វើឱ្យការផ្សាយផ្ទាល់ និងវីដេអូឃ្លីបតាមបណ្តាញអ៊ីនធើណែតជាដើមមានបទដ្ឋាននិងរបៀបរៀបរយ ។
លោក Sheng Ronghua បានថ្លែងថា ការិយាល័យយើងខ្ញុំប្រកាន់ខ្ជាប់នូវការលើកកម្ពស់ការអភិវឌ្ឍត្រូវស៊ីចង្វាក់គ្នាជាមួយនិងការធ្វើឱ្យមានបទដ្ឋាននិងរបៀបរៀបរយ ហើយនឹងរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបោះពុម្ពផ្សាយពីច្បាប់គ្រប់គ្រងជាបន្តបន្ទាប់ ក៏ដូចជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយសកម្មភាពល្មើសច្បាប់ ក្នុងន័យរឹតបន្តឹងរបៀបរៀបរយតាមអនឡាញ។