ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មកដល់ឆ្នាំ២០២២នេះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចូលរួមមហាសន្និបាតនៃសភាទាំងពីររបស់ចិនជាលើកទី ១០ហើយ។
ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីរក្រៅពីជួបពិភាក្សាកិច្ចការរដ្ឋជាមួយតំណាងសភាប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយ លោកក៏បានយកចិត្តទុកដាក់លើ “រឿងរ៉ាវតូចៗ” ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែរ។
“តើគ្រែឥដ្ឋដែលកម្តៅដោយអគ្គិសនីរបស់អ្នកភូមិដំណើរការយ៉ាងម៉េចហើយ?”
“តើសំរាមបានត្រូវដឹកទៅចាត់ចែងនៅទីណា?”
“តើផ្លូវល្បឿនលឿនបានតភ្ជាប់ភូមិហើយឬ?”
“ការផ្តល់ឱកាសការងារឱ្យមនុស្សចំនួន២ម៉ឺននាក់ តើជាក់ស្តែងត្រូវធ្វើអ្វី?”
លោក Xi Jinping បានលើកសំណួរលម្អិតជាច្រើនលើក ដែលបង្ហាញពីការតម្កល់ទុកប្រជាជនក្នុងឋានៈសំខាន់ខ្លាំង។
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ លោក Xi Jinping បានចូលរួមកិច្ចប្រជុមពិភាក្សាជាមួយប្រតិភូតំណាងប្រជាជនខេត្តJiangxiក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រជាជនចិននីតិកាលទី១២។
“អ្នកភូមិចាប់ផ្តើមធ្វើកម្មវិធីទេសចរតាមផ្ទះហើយនៅ?” “ចុះផ្លូវល្បឿនលឿនតភ្ជាប់ដល់ភូមិហើយនៅ?” ពេលតំណាងសភាជនជាតិSheបញ្ចេញមតិយោប់ លោក Xi Jinping បានតាមដានសួរយ៉ាងលម្អិតអំពីផលិតកម្មនិងការរស់នៅរបស់ជនជាតិភាគតិចនៅទីនោះ។ លោកបានបញ្ជាក់ថា កម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវគិតគូរពីជីវភាពរស់នៅរបស់ប្រជាជន ធ្វើអ្វីអាចជួយលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
ពីការធ្វើចរាចរណ៍ដល់ការបង្កើនប្រាក់ចំណូល ក្នុងចិត្តរបស់លោកXi Jinping ជីវភាពល្អប្រសើររបស់ប្រជាជនគឺកើតចេញពីរឿងលម្អិតទាំងនេះ។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០ លោក Xi Jinping បានចូលរួមការពិភាក្សាជាមួយសមាជិកសភាប្រឹក្សានយោបាយមកពីវិស័យសេដ្ឋកិច្ចក្នុងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ។ ឆ្នាំនោះ ចិនបានពន្យារពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីររយៈពេលជាងពីរខែ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង ដែលជាវិធានការពិសេសក្នុងគ្រាពិសេស។
ក្នុងពេលប្រជុំ ពេលបានស្តាប់ឮសមាជិកថ្លែងថា ឆ្នាំនោះសហគ្រាសរបស់ខ្លួននឹងបង្កើនឱកាសការងារថ្មីជូនមនុស្សចំនួន ២ម៉ឺន លោក Xi Jinping បានសួរបន្ថែមថា ៖ “២ម៉ឺននាក់នេះជាក់ស្តែងធ្វើការងារអ្វី?”
សមាជិកឆ្លើយថា ៖ “ចញ្ចឹមជ្រូក កែច្នៃចំណីអាហារ ដឹកជញ្ជូនទំនិញ។ ខែឧសភានេះយើងបានជ្រើសរើសបុគ្គលិក១ម៉ឺននាក់ហើយ ចង់ជ្រើសរើសបន្ថែម ១ម៉ឺននាក់ទៀត។”
ជំងឺឆ្លងបានប៉ះពាល់ខ្លាំងលើមុខរបរគ្រប់វិស័យនៅចិន បណ្តាលឱ្យសហគ្រាសឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យមជួបនឹងលំបាកច្រើនបែបយ៉ាង ដូចជាពិបាកក្នុងផលិតកម្ម ពិបាកលក់ ពិបាកទទួលបានប្រាក់ទុនវិនិយោគជាដើម។
“តាមការបកស្រាយនៃទស្សនវិជ្ជា ការលំបាកជាបញ្ហាជាប់រហូតតាមមាគ៌ាអភិវឌ្ឍន៍ឈានទៅមុខនៃគ្រប់វិស័យ។ បច្ចុប្បន្ន ពិភពលោកកំពុងជួបនឹងស្ថានការណ៍មិនធ្លាប់មានក្នុងរយៈពេលក្នុងមួយរយឆ្នាំកន្លងមក ចិនកំពុងសម្រេចគោលដៅតស៊ូមួយរយឆ្នាំចំនួន២ គ្រប់វិស័យសុទ្ធតែជួបនឹងភាពលំបាក។ មានតែបន្តស្វែងរកតស៊ូ ទើបអាចពុះពារក្តីលំបាក ហើយទទួលបានការវិវឌ្ឍរីកចម្រើនថ្មី។”
ប្រសាសន៍របស់លោក Xi Jinping បានធ្វើឱ្យអ្នកទាំងអស់ទទួលបានជំនឿចិត្តនិងកម្លាំងចិត្ត៕