郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

#CCFR Comment#បទវិភាគ៖មធ្យោបាលជាសារវន្តសម្រាប់សម្រេចបាននូវភាពសម្បូរសប្បាយរួម គឺធ្វើការតស៊ូព្យាយាមជាមួយគ្នា

2022-03-01 09:13:24 cri

      មហាសនិ្នបាត​សភា​ទាំង​ពីររបស់ប្រទេស​ចិន​ប្រចាំ​ឆ្នាំ​២០២២ ពោលគឺ​​មហា​សនិ្នបាត​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិននិង​មហាសន្និបាត​សភាប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំង​ប្រទេសចិន​នឹង​បើក​ធ្វើ​នៅថ្ងៃទី​៥​និង​ថ្ងៃទី​៤ ខែ​មិនាខាងមុខនេះ ។ ​ជា​រៀងរាល់ឆ្នាំ ក្នុង​មហាសន្និបាទ​សភាទាំងពីរ​ ចំណុចដែល​ប្រជាជន​ចិន​យក​ចិត្ត​ទុក​ដាក់​បំផុត គឺមហាសន្និបាត​សភាទាំង​ពីរនេះអាច​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់​ស្តែង​ដល់​ជីវភាព​រស់​នៅរបស់ប្រជាជន​ និ​ងអាច​បង្កើន​សុខមាលភាពឬអត់ ។ អ្នក​ដឹកនាំ​នៃ​ប្រទេស​ចិន​ក៏បាន​គូសបញ្ជាក់ជា​ច្រើន​លើក​ថា ការ​បង្កើន​សុខមាលភាពនិង​លើកកម្ពស់​កម្រិត​ជីវភា​ព​រស់នៅ​របស់​ប្រជាជន​ជា​គោលបំណង​ជា​សារវន្ត​នៃ​ការ​អភិវឌ្ឍ ។

      បន្ទាប់ពីប្រទេសចិន​បាន​យក​ឈ្នះលើ​យុទ្ធនាការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​ និង​​កសាង​​សង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់ជ្រុង​ជ្រោយ “​គម្រោង​ជីវភាព​រស់នៅ​របស់ប្រជាជន​”ដ៏សំខាន់​ជា​ជំហាន​ក្រោយ​ទៀត​របស់​ប្រទេស​ចិន​ បាន​កំណត់​យ៉ាង​ច្បាស់លាស់​រួចហើយ ពោលគឺជំរុញ​ភាព​សម្បូរ​សប្បាយ​រួម​ ។ នេះ​ជា​ភារកិច្ច​ដ៏​លំបាក​លំបិន​រយៈពេល​យូរ​មួយ ផ្លូវ​ឆ្ពោះទៅកាន់​ភាពសម្បូរ​សប្បាយ​រួម​ ក៏ជាផ្លូវ​ធ្វើ​ការ​តស៊ូ​ព្យា​យាម​ជា​មួយ​គ្នា​ផង​ដែរ ។

      បច្ចុប្បន្ននេះ ប្រទេស​ចិន​បាន​កសាង​​សង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់ជ្រុង​ជ្រោយរួចហើយ ឆ្នាំ​២០២១ បរិមាណទូទៅនៃទំហំ​សេដ្ឋកិច្ច​ចិន​បាន​ឡើង​ដល់ ១៧.៧​ទ្រីលាន​ដុល្លារអាមេរិក​ដែល​បាន​កាន់​លំដាប់​ថ្នាក់​ទី​ពីរលើពិភពលោកដោយ​នឹងនរ ផលិត​ផល​ក្នុង​ស្រុក​សរុប​គឺ​GDP​គិត​ជា​មធ្យម​ក្នុ​ងមនុស្សម្នាក់ៗ​នៃ​ប្រទេស​ចិន​សម្រេចបាន ​១២០០០​ដុល្លារអាមេរិក បាន​លើស​ពី​កម្រិត​គិត​ជា​មធ្យម​ក្នុ​ងមនុស្សម្នាក់ៗ​នៅលើពិភពលោក ។ ប៉ុន្តែ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ចិន​នៅតែ​មានបញ្ហា​អតុល្យភាពនិង​មិន​ពេញលេញ​យ៉ាង​លេច​ធ្លោ ការ​អភិវឌ្ឍ​និង​ប្រាក់​ចំណូល​រវាងទីក្រុង​និង​ជនបទ ​ មាន​គម្លាត​ខ្លាំង​បង្គួរ ។ នេះជា​បញ្ហា​ប្រឈម​ជា​ទូទៅរបស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន តើ​ថ្នាក់​ដឹក​នាំ​ចិន​សង្កេត​ឃើញ​ថា ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​តាម​រប្រៀប​ណា ?

ជា​បឋម ក្នុង​ដំណាក់កាល​​អភិវឌ្ឍន៍​ខុស​ៗ​គ្នា គួរតែ​អនុញ្ញាត​ឱ្យ​មនុស្សមួយ​ចំនួន​មាន​ជីវ​ភាពធូរធារ​មុន​គេ ដើម្បីណែនាំ​និង​ជំរុញឱ្យ​អ្នក​ផ្សេង​មាន​ជីវភាពធូរធារ​ដូច​គ្នា នៅ​ទី​បំផុតសម្រេច​បាននូវ​ភា​ព​សម្បូរ​សប្បាយ​រួម​របស់​ប្រជាជនទាំង​មូល ។ លោក Xi Jinping ប្រធាន​រដ្ឋចិន​បាន​គូសបញ្ជាក់ថា “និយាយពីការសម្រេចបាននូវភាពសម្បូរសប្បាយរួម​ គ្រាន់​តែ​ទន្ទឹម​រង់ចាំ​មិន​បាន​ទេ ហើយ​ធ្វើ​ប្រញាប់ក៏មិន​បានដែរ ” អ្វីដែល​ហៅថា “​រង់ចាំមិន​បាន” ពោលគឺ​ការ​សម្រេច​បាន​នូវ​ភាពសម្បូរសប្បាយ​រួម​គួរតែ​អនុវត្តជាក់ស្តែង​ដោយ​ចែកជាដំណាក់កាល​ខុស​ៗគ្នា និង​ជំហាន​ខុសៗគ្នា សន្សំនូវភាពជោគជ័យ​តូច​ៗ​ក្លាយ​ទៅជា​ភាពជោគជ័យ​ធំ ។ អ្វីដែល​ហៅថា ​“​ប្រញាប់ក៏មិនបាន​” គឺមានន័យថា ការ​សម្រេច​បាន​នូវភាពសម្បូរសប្បាយ​រួម​ មិន​ត្រូវ​ល្មើសនឹង​ក្រឹត្យ​ក្រមសេដ្ឋកិច្ច​ជាសត្យានុម័ត ចៀសវាង​ពី​ការ​លើកឡើងនូវពាក្យ​ស្លោក​និ​ងគោលដៅ​មិន​សមស្របនឹង​ការ​ពិត​ជាក់ស្តែង ។

ទីពីរ ការ​សម្រេច​បាន​នូវ​ភាពសម្បូរសប្បាយរួម គឺ​ជា​គម្រោង​ជា​ប្រព័ន្ធ​មួយ មិន​ត្រឹម​តែ​ត្រូវ​លើក​កម្ពស់​កម្រិត​ជីវភាពរស់នៅ​របស់​ប្រជាជន​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏ត្រូវ​បំពេញ​តាម​តម្រូវ​ការ​​ខាង​វប្បធម៌របស់​ប្រជាជនដែល​មានភាពសម្បូរបែប​ ច្រើន​ស្រទាប់​និងច្រើន​វិស័យ​ទៀតផង ។ ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី និយាយ​ចំពោះ​ភាព​សម្បូរ​សប្បាយ​រួម​ ប្រទស​ចិន​បាន​លើក​ឡើ​ង​នូវ​លក្ខខណ្ឌ​កាន់​តែខ្ពស់ ហើយ​បាន​ពង្រីក​ទៅដល់​វិស័យ​នានា​ដែល​ពាក់​ព័ន្ធ​នឹង​សុខមាលភាពនៃ​ជីវភាពរស់នៅ​ ប្រជាជន​ចិន​រំពឹង​ទុក​អាច​ទទួល​បាន​ការ​អប់រំ ការ​ព្យា​បាលជំងឺ ការ​ធានាក្នុង​សង្គម​ លក្ខខណ្ឌ​ស្នាក់នៅ បរិស្ថាននិង​ជីវភាពរស់នៅ​ខាង​វប្បធម៌កាន់​តែ​ល្អ ។ល។

ក្តីរំពឹង​ទុក​របស់​ប្រជាជន​ ជា​ទិសដៅ​នៃអភិបាល​កិច្ច​ តម្រូវ​ការ​របស់​ប្រជាជន​ ជា​ទិសដៅ​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ។ មុន​នឹង​មហាសន្និបាត​សភាទាំង​ពីរ​បើក​ធ្វើ​ តំណាង​សភា​តំណាង​ប្រជាជន ​ និង​សមាជិក​នៃសភាពប្រឹក្សា​នយោបាយ​​គ្រប់​ថ្នាក់បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​និង​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ ក្នុង​ន័យលើកសំណើនិង​​ផ្តល់​មតិ​យោបល់​អំពី​បញ្ហា​ពិភាក្សា​ស្តីពី​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់ កិច្ច​កសាង​ទីក្រុង សុខមាលភាព​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ការ​ងើបឡើង​វិញនៃជនបទ និង​កិច្ច​កសាង​អរិយធម៌​អេកូ​ឡូស៊ីជាដើម ដើម្បី​រួម​គ្នា​ស្វែ​ងរក​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ជាតិ​ ។ តើ​មហាសន្និបា​តសភាទាំងពីរ​របស់ចិន​ឆ្នាំ​នេះ​នឹង​ដាក់ចេញ​គោល​នយោបាយ​និង​ការ​រៀប​ចំ​ចាត់ចែង​ណាខ្លះ ពិតជាធ្វើឱ្យ​យើង​រង់ចាំខ្លាំងណាស់ ​ ។

ដូច​ប្រសាសន៍​របស់​លោក Xi Jinping ប្រធាន​រដ្ឋចិន​ដែលបាន​លើកឡើងថា គោលដៅ​របស់​យើង​មាន​ភាពអស្ចារ្យ​ណាស់ផង ហើយ​ក៏​មាន​ភាព​សាមញ្ញ​ផង និយា​យ​ជា​រួម​ គឺ​ចង់​ឱ្យ​ប្រជាជន​ចិន​ទាំង​មូល​សុទ្ធតែ​មាន​ជីវភាពរស់នៅដ៏​ល្អ​ប្រសើរ ។ ឱ្យ​តែ​ធ្វើ​រឿង​ជាក់ស្តែង​មួយ​ហើយ​មួយ​ទៀត​ និង​ខិតខំប្រឹង​ប្រែងពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ នោះប្រជាជន​ចិន​នឹង​កាន់​តែ​ខិត​ជិត​នឹង​​គោលដៅ​ស្តីពី​ភាពសម្បូរសប្បាយរួម​​ជាក់ជា​មិន​ខាន​ ៕

#CCFR Comment#បទវិភាគ៖មធ្យោបាលជាសារវន្តសម្រាប់សម្រេចបាននូវភាពសម្បូរសប្បាយរួម គឺធ្វើការតស៊ូព្យាយាមជាមួយគ្នា_fororder_1

#CCFR Comment#បទវិភាគ៖មធ្យោបាលជាសារវន្តសម្រាប់សម្រេចបាននូវភាពសម្បូរសប្បាយរួម គឺធ្វើការតស៊ូព្យាយាមជាមួយគ្នា_fororder_2

#CCFR Comment#បទវិភាគ៖មធ្យោបាលជាសារវន្តសម្រាប់សម្រេចបាននូវភាពសម្បូរសប្បាយរួម គឺធ្វើការតស៊ូព្យាយាមជាមួយគ្នា_fororder_3

#CCFR Comment#បទវិភាគ៖មធ្យោបាលជាសារវន្តសម្រាប់សម្រេចបាននូវភាពសម្បូរសប្បាយរួម គឺធ្វើការតស៊ូព្យាយាមជាមួយគ្នា_fororder_4

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស