ថ្ងៃទី២០ ខែកុម្ភៈ មុននឹងពិធីបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាប៉េកាំង លោកBachប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាថ្មីម្តងទៀតនៅក្រុងប៉េកាំង។
លោកBachបានលើកឡើងអំពីអត្ថន័យប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអូឡាំពិករដូវរងាប៉េកាំងថា កីឡារដូវរងានឹងអាចអភិវឌ្ឍន៍យ៉ាងខ្លាំងបន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ព្រោះនៅប្រទេសចិនមានប្រជាជនចំនួនលើសពី ៣០០ លាននាក់បានចូលរួមលេងកីឡាព្រិលទឹកកក។ ក្នុងអំឡុងពេលប្រកួតលើកនេះ អត្តពលិកអន្តរជាតិបានបង្ហាញឱ្យយើងទាំងអស់នូវមិត្តភាព ការយោគយល់គ្នា និងសន្តិភាព ដែលបានបង្ហាញម្តងទៀតថា កីឡាអូឡាំពិកអាចលើសពីជម្លោះនយោបាយ។ បច្ចុប្បន្ន យុវជនកាន់តែច្រើនឡើងៗបានយល់ដឹងពីគុណតម្លៃនៃកីឡា ពោលគឺ សាមគ្គី គោរពបទប្បញ្ញត្តិ ស្មារតីក្រុម។ លើសពីនេះទៅទៀត យើងបានប៉ានប្រមាណថា ទំហំទីផ្សារកីឡារដូវរងារបស់ចិនអាចនឹងកើនដល់ ១៥០០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងដល់ឧស្សាហកម្មនិងកីឡារដូវរងាពិភពលោក ដើម្បីរួមគ្នាឱ្យកីឡារដូវរងាអភិវឌ្ឍជានិរន្តរភាព។
គួររំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ការផ្សព្វផ្សាយតាមពហុវេទិការអំពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានការចូលទស្សនាចំនួនលើសពី ៤៨៤៧៤ លានដង ពោលគឺច្រើនជាងចំនួនចូលទស្សនាសរុបនៃការប្រកួតអូឡាំពិករដូវក្តៅក្រុងតូក្យូដែលមានចំនួន ៤៧៩០៥ ដង។
ចំពោះស្ថិតិនេះ លោកBachបានសរសើរថា ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះគឺមានទ្រង់ទ្រាយធំនិងភាពជោគជ័យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានរួមចំណែកខ្លាំងក្នុងការផ្សាយស្មារតីនិងគុណតម្លៃអូឡាំពិកឱ្យកាន់តែទូលំទូលាយ ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិសូមកោតសរសើរជាខ្លាំង៕