王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

បច្ចេកវិទ្យាចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

2022-02-17 14:34:54

មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសំខាន់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ"ការផ្សាយបន្តផ្ទាល់និងទិន្នន័យប្រព័ន្ធសារព័ត៌មានឌីជីថល"។ 

 

បច្ចេកវិទ្យាចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

លោក Zhao Weidong អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានថ្លែងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានសម្រេចគោលដៅដែលផ្សាយផ្ទាល់ពីពិធីសម្ពោធបើកនិងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតសំខាន់ៗដោយប្រើប្រាស់បច្ចេកវិទ្យាវីដេអូ  8K ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិក ។ បច្ចេកវិទ្យាសរុបចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ការរៀបចំការប្រកួត ការផ្តល់សេវាផ្នែកនៃការប្រកួតនិងការងារបង្ការនិងគ្រប់គ្រងជំងឺCOVID-19 សុទ្ធតែឆ្លុះបញ្ចាំងពីទស្សនៈដែលការរៀបចំការប្រកួតដោយប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ 

 

 

បច្ចេកវិទ្យាចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

បច្ចេកវិទ្យាចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

កីឡដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានការកោតសរសើរខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ។ ផ្ទៃទឹកកកនៃកីឡដ្ឋានជាតិកីឡា Speed Skating Oval ផ្តល់ការធានាដល់អត្តពលិកក្នុងការជិះស្គិកាន់តែលឿនជាងមុន ។ គិតមកដល់បច្ចុប្បន្ននេះ កីឡដ្ឋានជាតិ Speed Skating Oval បានធ្វើជាសាក្សីនៃកំណត់ត្រាអូឡាំពិកថ្មីចំនួន ៨ លើកនិងកំណត់ត្រាពិភពលោកចំនួន ១ លើក។ ផ្លូវប្រកួតនៃមជ្ឈមណ្ឌលជាតិកីឡា Sledding sled និង Snowmobile ត្រូវបានចាត់ទុកថាជាកីឡដ្ឋានល្អបំផុតនៅលើពិភពលោក ៕

បច្ចេកវិទ្យាចំនួន ២១២ ប្រភេទត្រូវបានប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

 
អ្នកបកប្រែ:王幸
ប្លុកពិសេស