ឆ្នាំចិនមកដល់ហើយ វិទ្យុមិត្តភាពកម្ពុជាចិនសូមគោរពជូនពរឆ្នាំថ្មីចំពោះលោកអ្នក!
ថ្ងៃទី១ ខែកុម្ភៈនេះជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្លៀតឱកាសថ្ងៃបុណ្យដ៏សំខាន់នេះ វិទ្យុមិត្តភាពកម្ពុជាចិនសូមជូនគំនូរបុរាណចិនមួយផ្ទាំងចំពោះលោកអ្នកគឺ --«太平春市图卷/ផ្សារណាត់សុខសន្តិភាពអបអរឆ្នាំថ្មីចិន» ដែលគូរនៅ២៨០ឆ្នាំមុនដែលបានបង្ហាញពីទិដ្ឋភាពចូលឆ្នាំចិនកាលនោះ៖ ឳពុកអៀវកូនទៅដើរកម្សាន្តនៅផ្សារណាត់Miaohui មនុស្សចាស់និងយុវជនជួបគ្នាគំនាប់ដៃជូនពរឆ្នាំថ្មីគ្នាទៅវិញទៅមក អ្នកវាយស្គរសុខសន្តិភាព អ្នករាំរបាំអុំទូកលើគោក អ្នកសំដែងល្ខោនអាយ៉ង អ្នកលក់ផាវលក់នំលក់ទំនិញ អ្នកទេសចរណ៍ណែនណាន់តាន់តាប់ដើរលេងយ៉ាងសប្បាយរីករាយ ក្មេងៗប្រលែងគ្នា... សូមចុចចូលទស្សនា ដើម្បីស្វែងយល់ថាមនុស្សនៅសម័យបុរាណចិនចូលឆ្នាំតាមរបៀបណា! ទំនៀមទម្លាប់ជាច្រើនត្រូវបានបន្តដល់សព្វថ្ងៃនេះ!