ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកឆ្នាំថ្មីឆ្នាំសកល ផ្លូវដែកទូទាំងប្រទេសចិនត្រូវរំពឹងថា នឹងដឹកជញ្ជូនអ្នកដំណើរចំនួន ៥.៥ លាននាក់
2022-12-31 20:29:28cri
Share with:

ថ្ងៃទី ៣១ ខែធ្នូ គឺជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកឆ្នាំថ្មីឆ្នាំសកល ផ្លូវដែកទូទាំប្រទេសចិនត្រូវរំពឹងថា នឹងដឹកជញ្ជូនអ្នកដំណើរ ៥.៥ លាននាក់ ។

មុនចូលថ្ងៃបុណ្យឈប់សម្រាកឆ្នាំថ្មីឆ្នាំសកល មជ្ឈមណ្ឌលផ្លូវដែកមួយចំនួនក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ អាគារភាគខាងលិចនៃស្ថានីយZhuzhouខេត្តHunanត្រូវបានបញ្ចប់ការជួសជុលនិងការពង្រីកធំនៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ។ នេះជាសញ្ញាសម្គាល់ថា ស្ថានីយ Zhuzhou ត្រូវបានបញ្ចប់ការកសាងទាំងស្រុងនិងដាក់ឱ្យដំណើរការ ហើយត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាមជ្ឈមណ្ឌលគមនាគមន៍ចម្រុះទំនើបកម្មខ្នាត់ធំដែលអាចដំណេីរការនូវផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងអន្តរក្រុង ផ្លូវរថភ្លើងល្បឿងធម្មតានិងផ្លូវរថភ្លើងឆ្លាតវៃ ។ កំណាក់ភាគខាងកើតនៃផ្លូវដែកវង់មូលរបស់ក្រុង Chongqing ក៏ត្រូវបានដាក់ដំណើរការជាផ្លូវការនាពេលថ្មីៗនេះផងដែរ ផ្លូវដែកវង់មូលនេះក៏ភ្ជាប់នូវស្ថានីយ៍រថភ្លើងខាងកើតក្រុង Chongqing ស្ថានីយ៍រថភ្លើងខាងជើងក្រុង Chongqing ស្ថានីយ៍រថភ្លើងខាងលិចក្រុង Chongqing និងព្រលានយន្តហោះអន្តរជាតិ Jiangbei និងមជ្ឈមណ្ឌលគមនាគមន៍ចម្រុះផ្សេងទៀតជាដើម ដែលបានបង្កើតជាប្រព័ន្ធចរាចរណ៍ចម្រុះដែលរួមបញ្ចូលផ្លូវដែក ផ្លូវអាកាស ផ្លូវគោកនិងរថយន្តក្រុង ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស