ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖អាមេរិកជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុតនិងអ្នកកាន់ស្តង់ដារពីរចំពោះ “សេរីភាពព័ត៌មាន"
2022-12-31 15:32:46cri
Share with:

នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានអាមេរិក ដូចជា«ញូវយ៉កប៉ុស្តិ៍»ជាដើមបានចេញផ្សាយដំណឹងជាច្រើនអំពីករណីដែលក្រសួងការពារជាតិអាមេរិក ទីភ្នាក់ងារFBIបានប្រើប្រាស់វេទិកាបណ្ដាញទំនាក់ទំនងសង្គម ដើម្បីផ្សាព្វផ្សាយព័ត៌មានក្លែងក្លាយ ញាក់ខ្សែពីក្រោយមតិសាធារណៈក្នុងនិងក្រៅប្រទេស។ទាក់ទិននឹងករណីនេះ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃទី៣០ ខែធ្នូ ថា ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា អាមេរិកជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏បំផុតនិងជាអ្នកកាន់ស្តង់ដារពីរជំពោះ “សេរីភាពព័ត៌មាន”។

    លោកWangWenbinបានលើកឡើងថា អាមេរិកតែងតែអះអាងថា មាន “សេរីភាពព័ត៌មាន” ប៉ុន្តែអ្វីដែលអ្នកទាំងអស់បានមើលឃើញគឺ វេទិកាប្រព័ន្ធទំនាក់ទំនងសង្គមដែលអ្នកទាំងអស់ទទួលបាននិងចែករំលែកព័ត៌មានបានក្លាយទៅជាឧបករណ៍សម្រាប់អ្នកនយោបាយអាមេរិកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងញាក់ខ្សែពីក្រោយនូវមតិសាធារណៈ និងជាអាវុធដែលអាមេរិក “បង្ខូចឈ្មោះ”ដោយចេតនាលើប្រទេសដទៃ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស