ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិភាគស្វយ័តជនជាតិUygur Xinjiang របស់ប្រទេសចិន បើកធ្វើសន្និសីទសារព័ត៌មានពិសេស
2022-12-31 14:58:16cri
Share with:

ភូមិភាគស្វយ័តជនជាតិUygur Xinjiang បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសលើកទី ៨១ នៅក្រុងប៉េកាំងកាលពីថ្ងៃទី ៣០ ខែធ្នូ ។ លោក Xu Guixiang អ្នកនាំពាក្យរដ្ឋាភិបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិUygur Xinjiang បានបង្ហាញទស្សនៈរបស់លោកចំពោះស្ថានការណ៍ថ្មីៗកន្លងទៅនេះ។

ថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang ទៅក្នុងអ្វីដែលហៅថា "បញ្ជីអង្គភាព"។ ទាក់ទិននឹងករណីនេះ លោក Xu Guixiang បានថ្លែងថា អាមេរិកបានលាបពណ៌ក្រុមហ៊ុនចិនដែលចូលក្នុងការអភិវឌ្ឍព័ត៌មានវិទ្យាខាងវិទ្យាសាស្ដ្រនិងបច្ចេកទេសរបស់ភូមិភាគស្វយ័ត Xinjiang នេះគឺជា "ស្តង់ដារពីរ"យ៉ាងច្បាស់ក្រឡែត! ប្រទេសចិនប្រឆាំងនឹងរឿងនេះយ៉ាងដាច់ខាត !

ពេលថ្មីៗកន្លងនេះ សភាអ៊ឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយក្លែងបន្លំថា "រដ្ឋាភិបាលចិនកំពុងបង្រ្កាបជនជាតិ Uyghurs ដែលប្រើប្រាស់វិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩"។ ទាក់ទិននឹងរឿងនេះ លោក Xu Guixiang បានថ្លែងថា រាល់គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ដែលបានបង្កើតនិងអនុវត្តនៅភូមិភាគស្វយ័ត Xinjiang មិនដែលគូសបន្ទាត់បែងចែកលើជនជាតិឡើយ ។ ខ្លឹមសារពាក់ព័ន្ធនឹង Xinjiang របស់សភាអឺរ៉ុបគឺមិនទំនងទាល់តែសោះ 

លោក Xu Guixiang បានលើកឡើងថា អាមេរិកបានអះអាងមិនពិតថា ប្រទេសចិនបានធ្វើ"ពលកម្មដោយបង្ខំ"នៅក្នុងការផលិតកប្បាសនៅ Xinjiang ក្នុងការប៉ុនប៉ងបំផ្លាញខ្សែសង្វាក់ឧស្សាហកម្មនៃផលិតកម្មកប្បាស ការកែច្នៃនិងការលក់របស់ Xinjiang អាមេរិកអាចមិនប្រើកប្បាស Xinjiang ទេ ហើយទីផ្សារកប្បាសនៅប្រទេសផ្សេងទៀតលើពិភពលោកនៅតែមានទំហំធំទូលាយ ។ នៅឆ្នាំ ២០២២ ទិន្នផលកប្បាសរបស់ Xinjiang បានកើនឡើងដល់ ៥.៣៩១ លានតោន ដែលស្មើនឹង ៩០.% នៃទិន្នផលកប្បាសសរុបទូទាំងប្រទេសចិនដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ 

អ្នកបកប្រែ:王幸
ប្លុកពិសេស