ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ប្រទេសចិននឹងគិតគូរពីបំណងរបស់ពលរដ្ឋចិនក្នុងការធ្វើដំណើរនិងស្តារការធ្វើដំណើររបស់ពលរដ្ឋចិនទៅកាន់ប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
2022-12-31 14:57:09cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៣០ ខែធ្នូថា បន្ទាប់ពីប្រទេសចិនបានប្រកាសពីវិធានការបណ្តោះអាសន្នស្តីពីការចេញចូលបុគ្គលិកចិននិងបរទេស ប្រទេសជាច្រើនបានឆ្លើយតបយ៉ាងក្លៀវក្លានិងស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងសកម្ម  ភាគីចិននឹងគិតគូរពីបំណងរបស់ពលរដ្ឋចិនក្នុងការធ្វើដំណើរនិងស្តារការធ្វើដំណើររបស់ពលរដ្ឋចិនទៅកាន់ប្រទេសដែលមានលក្ខខណ្ឌគ្រប់គ្រាន់ 

លោក Wang Wenbin បានថ្លែងថាប្រទេសចិននឹងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ផ្តល់សេវានិងការធានាដែលត្រូវគ្នាសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរទៅក្រៅប្រទេសនិងចាប់ផ្តើមការងារពាក់ព័ន្ធក្នុងពេលសមរម្យ 

អ្នកបកប្រែ:王幸
ប្លុកពិសេស