ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធវីដេអូ
2022-12-31 14:01:39cri
Share with:

    រសៀលថ្ងៃទី៣០ ខែធ្នូ លោកXi Jinpingជួបសន្ទនាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។

    លោកXi Jinpingបានលើកឡើងថា  ការរៀបចំកិច្ចសន្ទនាតាមប្រព័ន្ធវីដែអូ ជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីនៅចុងឆ្នាំមួយបានក្លាយទៅជាប្រពៃណីដ៏ល្អសម្រាប់យើង។ក្រោមការដឹកនាំរួមគ្នារបស់យើង ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីកាន់តែចាស់ទុំ កម្លាំងចលករក្នុងនិងតម្លៃពិសេសរបស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែលេចធ្លោ។


    លោកបានបន្តទៀតថា នាពេលថ្មីៗនេះ ប្រទេសចិនបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមរយៈការប្រែប្រួលនៃស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ សម្របសម្រួលដោយវិទ្យាសាស្ត្រនូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមនិងផ្តោតចំណុចសំខាន់នៃការងារទៅលើការធានាដល់សុខភាពនិងបង្ការករណីឆ្លងជំងឺកូវីដ១៩កម្រិតធ្ងន់។ភាគីចិនរីករាយរៀបចំឡើងវិញនូវការចេញចូលដែនរបស់ជនជាតិចិននិងជនបរទេសជាប្រក្រតី រួមមានរុស្ស៊ីជាដើម។

ជាការឆ្លើយតប លោកភូទីនបានលើកឡើងថា រីករាយណាស់ដោយជួបសន្ទនាជាមួយលោកXi Jinpingប្រធានរដ្ឋចិនតាមប្រព័ន្ធវីដេអូក្នុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលជិតចូលមកដល់ ដើម្បីរួមគ្នាបូកសរុបសមិទ្ធផលនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីនៅឆ្នាំ២០២២ ហើយរៀបគ្រោងផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការទ្វេភាគីនៅឆ្នាំ២០២៣ភាគីរុស្ស៊ីរំពឹងទុកការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយចិន ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជឿជាក់ថា ទន្ទឹមនឹងប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការប្រាស្រ័យទាក់ទងរបស់បុគ្គលិកនៃប្រទេសទាំងនិងការផ្លាស់ប្តូរវប្បធម៌នឹងបន្តត្រូវបានពង្រឹងនិងពង្រីក

 ប្រមុខរដ្ឋនៃប្រទេសទាំងក៏បានផ្លាស់ប្តូរសារជូនពរឆ្នាំថ្មីឆ្នាំសកល ដោយជូនពរប្រជាជនរបស់ប្រទេសចិននិងរុស្ស៊ីសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ក៏ជូនពរទៅវិញទៅមកសូមឱ្យបុព្វហេតុអភិវឌ្ឍរបស់ប្រទេសទាំងទទួលបានសមិទ្ធផលថ្មីកាន់តែច្រើន

អ្នកបកប្រែ:刘妍
ប្លុកពិសេស