ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអនុម័តលើ«សម្រាយអំពីមាត្រាទី១៤និងមាត្រាទី៤៧នៃច្បាប់ គាំពារសន្តិសុខជាតិរបស់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងប្រកាសជាសាធារណៈ
2022-12-31 13:47:51cri
Share with:

       ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២  កិច្ចប្រជុំលើកទី៣៨ នៃគណកម្មាធិការអចិន្ត្រយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានអនុម័តលើ «សម្រាយអំពីមាត្រាទី១៤និងមាត្រាទី៤៧នៃច្បាប់គាំពារសន្តិសុខជាតិរបស់តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងចេញផ្សាយសេចក្តីប្រកាសជាសាធារណៈ។

          យោងតាមសេចក្តីប្រកាស  សេចក្តីស្នើរពាក់ព័ន្ធគឺលើកឡើងដោយអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង។ការពន្យល់បកស្រាយលើកនេះបានបញ្ជាក់ថា៖  គណៈកម្មការគាំពារសន្តិសុខជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសិទ្ធកាត់ក្តីនិងធ្វើការសម្រេចចិត្តថាតើបញ្ហាណាមួយពាក់ព័ន្ធនឹងសន្តិសុខជាតិ លម្អិតនៃការងារមិនប្រកាសជាសាធារណៈ ។តុលាការហុងកុងកាត់ក្តីលើករណីបទឧក្រិដ្ឋបំផ្លាញសន្តិសុខជាតិបើមិនអាចកំណត់ថាឯកសារឬភស្តុតាំងនោះប៉ះពាល់នឹងអាថ៌កំបាំងជាតិឬសន្តិសុខជាតិ ត្រូវទទួលបានលិខិតបញ្ជាក់ពីអភិបាល។  ចំពោះបញ្ហាដែលមេធាវីបរទេសដែលគ្មានលិខិតគុណវុឌ្ឍិបម្រើការងារនៅហុងកុងធ្វើជាអ្នកការពារក្ដីលើករណីបទឧក្រិដ្ឋបំផ្លាញសន្តិសុខជាតិ ត្រូវទទួលបានលិខិតបញ្ជាក់ពីអភិបាល។

       យប់ថ្ងៃទី៣០ធ្នូ លោក Li Jiachao  អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងចេញលិខិតសម្ដែងការស្វាគមន៍និងថ្លែងអំណរគុណចំពោះសេចក្ដីប្រកាសនេះ។ស្ថាប័នយុត្តិធម៌ហុងកុងបានថ្លែងការគោរពនិងស្វាគមន៍ចំពោះការពន្យល់បកស្រាយ។ អ្នកនាំពាក្យការិយាល័យសន្តិសុខជាតិចិនប្រចាំនៅហុងកុងបានលើកឡើងថា ការពន្យល់បកស្រាយបានដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលមានសារៈសំខាន់ចំពោះការអនុវត្តច្បាប់ដោយត្រឹមត្រូវនិងជាក់លាក់៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស