ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើពិធីសំណេះសំណាលជូនពរឆ្នាំថ្មីឆ្នាំសកល លោកXiJinping បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ
2022-12-31 16:20:08cri
Share with:

      ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២  គណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើពិធីសំណេះសំណាលជូនពរឆ្នាំថ្មីឆ្នាំសកល។   លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ប្រធានរដ្ឋចិន  ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ថា  ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ យើងត្រូវខិតខំផ្តល់មូលដ្ឋានដ៏ល្អប្រសើរដល់ការសម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ។

        លោក Xi Jinping បានតាំងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិន សូមសួរសុខទុក្ខនិងជូនពរយ៉ាងស្មោះស្ម័គ្រចំពោះឥស្សរជនបណ្តាបក្សប្រធាធិបតេយ្យ ឥស្សរជនសភាឧស្សាហកម្មពាណិជ្ជកម្ម ឥស្សរជនមិនចូលបក្ស ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស បងប្អូនជនរួមជាតិនៅហុងកុង ម៉ាកាវ តៃវ៉ាន និងក្រៅប្រទេស ក៏ដូចជាប្រិយមិត្តគ្រប់ប្រទេសដែលយកចិត្តទុកដាក់និងគាំទ្រការកសាងទំនើបកម្មបែបផែនចិន ។ នៅឆ្នាំថ្មី សភាប្រឹក្សានយោបាយប្រជាជនចិនត្រូវបន្តសម្រួលគាំទ្រការដឹកនាំរបស់បក្ស រណសិរ្សរួបរួមជាតិ ធ្វើប្រជាធិបតេយ្យដោយពិគ្រោះពិភាក្សាគ្នា  ដើម្បីផ្តល់ជាកម្លាំង និងប្រាជ្ញាដល់ការសម្រេចភារកិច្ចនិងគោលដៅនៃយុគសម័យថ្មីនិងដំណើរការថ្មី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស