ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ប្រទេសចិនក្នុងសារជូនពរឆ្នាំថ្មី”វគ្គទី៤៖«ការដើរលើផ្លូវដ៏ត្រឹមត្រូវនឹងមិនឯកោ ពិភពលោកជាមហាគ្រួសារតែមួយ»—ប្រទេសចិននិងពិភពលោកក្នុងសារជូនពរឆ្នាំ ថ្មី
2022-12-31 14:11:59cri
Share with:

ពេលថ្លែងសន្ទកថាជូនពរឆ្នាំថ្មីជារៀងរាល់ឆ្នាំ លោកXi Jinpingប្រធានរដ្ឋចិន

តែងតែលើកឡើងពីសមិទ្ធផលនៃការងារការទូតរបស់ប្រទេសចិន មានការរំពឹងទុក

ដ៏ល្អបវរចំពោះប្រទេសចិននិងពិភលោកក្នុងពេលអនាគត។

« ការដើរលើផ្លូវដ៏ត្រឹមត្រូវនឹងមិនឯកោ ពិភពលោកជាមហាគ្រួសារតែមួយ»។

ដោយសារបានឆ្លងកាត់ព្យុះភ្លៀងរយៈពេលមួយឆ្នាំ យើងកាន់តែយល់ដឹងច្បាស់អំពី

អត្ថន័យរបស់សហគមន៍រួមវាសនានៃមនុស្សជាតិជាងពេលណាៗទាំងអស់រំលឹកដល់ឆ្នាំ២០២០ដែលពិភពលោកបានត្រូវវាយប្រហារដោយជំងឺកូវីដ១៩ ក្នុង

សារជូនពរឆ្នាំថ្មី លោកXi Jinpingប្រធានរដ្ឋចិនបានអំពាវនាវដល់ប្រជាជនគ្រប់

ប្រទេសលើពិភពលោកគួរតែពួតដៃជាមួយគ្នា ដើម្បីលុបបំបាត់ស្រមោលអាប់អួនៃ

ជំងឺកូវីដ១៩ឲ្យបានឆាប់ៗ ខិតខំប្រឹងប្រែងកសាងមហាគ្រួសារពិភពលោកដែលកាន់តែល្អបវរ។ជនជាតិចិន

ប្រកានខ្ជាប់នូវទស្សនៈ«ពិភពលោកជាមហាគ្រួសារមួយ»។ប្រជាជនទូទាំងពិភព

លោករស់នៅក្រោមមេឃតែមួយ ជាមហាគ្រួសារមួយ។ប្រជាជនគ្រប់ប្រទេសគួរ

យោគយល់គ្នា ស្វែងរកគំនិតកភាពរួមនិងរក្សាទុកគំនិតសុខគ្នាដើម្បីខិតខំប្រឹង

ប្រែងរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

ក្នុងសារជូនពរឆ្នាំថ្មីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកXi Jinpingបានលើក

ឡើងអំពីទំនាក់ទំនងរវាងចិននិងពិភពលោក៖«ប្រជាជនចិនយកចិត្តទុកដាក់ដល់

អនាគតរបស់ប្រទេសខ្លួន ហើយក៏គិតគូរដល់អនាគតនៃពិភពលោកផងដែរ»។

«ពិភពលោកធំណាស់ ហើយបញ្ហាក៏ច្រើនណាស់ដែរ សហគមន៍អន្តរជាតិចង់

សំឡេងរបស់ប្រទេសចិននិងមើ់លឃើញពីផែនការចិន ហេតុដូច្នេះ ប្រទេសចិន

មិនអាចអវត្តមានបានទេ!»

ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវគំនិត

ផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។បន្ទាប់មក ក្នុងសារ

ជូនពរឆ្នាំថ្មីជារៀងរាល់ឆ្នាំ ការជំរុញការកសាង«សហគមន៍រួមវាសនានៃមនុស្ស

ជាតិ»បានត្រូវលើកឡើងជាញឹកញាប់

ការអភវឌ្ឍគឹជាគន្លឹះនៃការសម្រេចនូវសុភមង្គលរបស់ប្រជាជន។ប្រទេសចិនផ្តួច

ផ្តើមឲ្យចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍឲ្យកាន់តែច្រើនទៅដល់គ្រប់ប្រទេសនិងមនុស្សគ្រប់រូបប្រឈមនឹងការអភិវឌ្ឍដែលជាបញ្ហាលំបាកដែលធ្វើឲ្យពិភពលោក

ឈឺក្បាល លោកXi Jinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមថា ជំរុញការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ដោយមានគុណភាពខ្ពស់ ដែលបានទទួលការអបអរជាទូទៅពី

សហគមន៍អន្តរជាតិ។

ឆ្នាំ២០២២ជិតនឹងកន្លងផុតទៅហើយ។ឈរនៅលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិ

សាស្រ្តប្រទេសចិននឹជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងនៃ

ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មបែបផែនចិនបព្រមទាំងរួម

ជាមូយគ្រប់ប្រទេសលើពិភពលោក ខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍដោយសន្តិវិធី

ទទួលខុសត្រូវចំពោះសមគ្គីភាពនិងវឌ្ឍនភាព ពួតដៃគ្នាកសាងសហគមន៍រួម

វាសនានៃមនុស្សជាតិ ដើម្បីរួមគ្នាបង្កើតពិភពលោកកាន់តែល្អបវរ។

 យើងពោរពេញដោយជំនឿជឿជាក់និងការរំពឹងទុករួមគ្នាអបអរស្វាគមន៍ស្នូរ

ជួងឆ្នាំថ្មីឆ្នាំសកល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស